ក្រុងប៉េកាំង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន និងអ្នកជំនាញបានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកក្រោមទឹកដែលបានរឹបអូសដោយនាវាជើងទឹកចិនក្នុងសមុទ្រចិនខាងត្បូង កាលពីចុងសប្តាហ៍នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងឃ្លាំមើលពីសហរដ្ឋអាមេរិកតាមផ្លូវទឹកដែលមានជម្លោះ។ យ៉ាងណារដ្ឋាភិបាលក្រុងប៉េកាំងមិនទំនងជាធ្វើឱ្យមានកង្វល់អ្វីធំដុំនោះទេ អំពីការប្រគល់របស់ខ្លួនរឹបអូសបានទៅម្ចាស់ដើមវិញ។
យន្តហោះគ្មានមនុស្សបើកនេះ ត្រូវបានគេស្គាល់ថាជាប្រភេទរថយន្តក្រោមទឹកគ្មានមនុស្សបើក(UUV) ត្រូវបានចិនរឹបអូសយកកាលពីថ្ងៃព្រហស្បតិ៍។
មន្ទីរបញ្ចកោណចង់ឱ្យមានការពន្យល់ដល់ខ្លួនជាសាធារណៈជាមួយនឹងហេតុការណ៍នោះ ហើយកាលពីថ្ងៃសៅរ៍ អាមរិកថា ខ្លួនទទួលបានកិច្ច ព្រមព្រៀងមួយដើម្បីទទួលបានយន្តហោះគ្មានមនុស្សបើកត្រឡប់មកវិញ។ តែយ៉ាងណាប្រទេសចិននិយាយថា ខ្លួនបានកំពុងតែស្វែងរកវិធីមួយដែលសមស្របដើម្បីប្រគល់ត្រឡប់ទៅវិញនូវរថយន្តបើក្រោមទឹកនេះ។
ប្រទេសចិនមានការសង្ស័យយ៉ាងខ្លាំងចំពោះសកម្មភាពយោធាណាមួយរបស់សហរដ្ឋអាមេរិក នៅសមុទ្រចិនខាងត្បូង ដែលសម្បូរធនធាន ហើយចិនធ្លាប់បានអះអាងថា ស្ទើរតែផ្នែកទាំងមូលគឺជារបស់ចិន។
លោក Zhang Huang នាយកនៃមជ្ឈមណ្ឌលសិក្សាសុវត្ថិភាព នៃសាកលវិទ្យាល័យជាតិបច្ចេកវិទ្យាការពារជាតិ បានលើកឡើងពីចំណុចសំខាន់ប្រាប់កាសែត People's Daily ថា សហរដ្ឋអាមេរិកបានប្រើប្រាស់លេសដើម្បីប្រមូលព័ត៌មានដែលអាចមានជាប់ពាក់ព័ន្ធនឹងបញ្ហាយោធា។
លោក ចាង និយាយថា៖ «កាលពីពេលថ្មីៗនេះយន្តហោះគ្មានមនុស្សបើកក្រោមទឹកបានបើកចូលនៅជិតដែនទឹករបស់យើងសម្រាប់ការឈ្លបមើល វាអាចត្រូវបានប្រើដើម្បីប្រមូលព័ត៌មានគ្រប់ប្រភេទនៃនាវាមុជទឹក អំពីផ្លូវហោះហើររបស់កងទ័ពជើងទឹករបស់យើង ធ្ងន់ធ្ងរជាងនេះទៀត គឺវាបានគំរាមកំហែងដល់សន្ដិសុខរបស់កងទ័ពជើងទឹករបស់យើង»។ប្រភព៖CNA