en     km
en     km

​ចិន​មើលឃើញ​ថា​ យន្តហោះ​គ្មាន​មនុស្ស​បើក​ក្រោម​ទឹក​របស់​អា​មេ​រិ​ក​ អាច​ជា​ចារកម្ម​សមុទ្រ​ចិន​ខាងត្បូង​

Share

ក្រុង​ប៉េ​កាំ​ង​ ៖​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ និង​អ្នកជំនាញ​បានឱ្យ​ដឹង​ថា​ យន្តហោះ​គ្មាន​មនុស្ស​បើក​ក្រោម​ទឹក​ដែល​បាន​រឹបអូស​ដោយ​នាវា​ជើង​ទឹក​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ កាលពី​ចុង​ស​ប្តា​ហ៍​នេះ​ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ឃ្លាំមើល​ពី​សហរដ្ឋអាមេរិក​តាម​ផ្លូវទឹក​ដែល​មាន​ជម្លោះ​។​ យ៉ាងណា​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​មិន​ទំនងជា​ធ្វើ​ឱ្យ​មាន​កង្វល់​អ្វី​ធំដុំ​នោះ​ទេ​ អំពី​ការ​ប្រគល់​របស់​ខ្លួន​រឹបអូស​បាន​ទៅ​ម្ចាស់​ដើម​វិញ​។​

នាវាអាមេរិកដែលត្រូវទ័ពជើងទឹកចិនរឹបអូស។រូ​បភាពពីBBC
នាវាអាមេរិកដែលត្រូវទ័ពជើងទឹកចិនរឹបអូស។រូ​បភាពពីBBC
​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រភេទ​រថយន្ត​ក្រោម​ទឹក​គ្មាន​មនុស្ស​បើក​(UUV)​ ត្រូវ​បាន​ចិន​រឹបអូស​យក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

មន្ទីរ​បញ្ច​កោណ​ចង់ឱ្យ​មានការ​ពន្យល់​ដល់​ខ្លួន​ជា​សាធារណៈ​ជាមួយនឹង​ហេតុការណ៍​នោះ​ ហើយ​កាលពី​ថ្ងៃ​សៅរ៍​ អាម​រិ​កថា​ ខ្លួន​ទទួល​បាន​កិច្ច ព្រមព្រៀង​មួយ​ដើម្បី​ទទួល​បាន​យន្តហោះ​គ្មាន​មនុស្ស​បើក​ត្រឡប់​មក​វិញ​។​ តែ​យ៉ាងណា​ប្រទេស​ចិន​និយាយ​ថា​ ខ្លួន​បាន​កំពុង​តែ​ស្វែងរក​វិធី​មួយ​ដែល​សម​ស្រប​ដើម្បី​ប្រគល់​ត្រឡប់​ទៅ​វិញ​នូវ​រថយន្ត​បើ​ក្រោម​ទឹក​នេះ​។​

​ប្រទេស​ចិន​មានការ​សង្ស័យ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​យោធា​ណាមួយ​របស់​សហរដ្ឋអាមេរិក​ នៅ​សមុទ្រ​ចិន​ខាងត្បូង​ ដែល​សម្បូរ​ធនធាន​ ហើយ​ចិន​ធ្លាប់​បាន​អះអាង​ថា​ ស្ទើរតែ​ផ្នែក​ទាំងមូល​គឺជា​របស់​ចិន​។​

លោក​ Zhang​ Huang​ នាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​សុវត្ថិភាព​ នៃ​សាកលវិទ្យាល័យ​ជាតិ​បច្ចេកវិទ្យា​ការពារ​ជាតិ​ បាន​លើក​ឡើង​ពី​ចំណុច​សំខាន់​ប្រាប់​កាសែត​ People's​ Daily​ ថា​ សហរដ្ឋអាមេរិក​បាន​ប្រើប្រាស់​លេស​ដើម្បី​ប្រមូល​ព័ត៌មាន​ដែល​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​យោធា​។​

​លោក​ ចាង​ និយាយ​ថា​៖​ «​កាលពី​ពេល​ថ្មីៗ​នេះ​យន្តហោះ​គ្មាន​មនុស្ស​បើក​ក្រោម​ទឹកបាន​បើក​ចូល​នៅ​ជិត​ដែនទឹក​របស់​យើង​សម្រាប់​ការ​ឈ្លប​មើល​ វា​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ប្រមូល​ព័ត៌មាន​គ្រប់​ប្រភេទ​នៃ​នាវាមុជទឹក​ អំពី​ផ្លូវ​ហោះហើរ​របស់​កងទ័ពជើងទឹក​របស់​យើង​ ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​ គឺ​វា​បាន​គំរាមកំហែង​ដល់​សន្ដិសុខ​របស់​កងទ័ពជើងទឹក​របស់​យើង​»​។​ប្រភព​៖CNA

Share

Image
Image
Image