បណ្ដាញផ្សាយព័ត៌មានប្រទេស រុស្ស៊ី បានរាយការណ៍ថា យន្តហោះ IL -18 ដែលជារបស់ក្រសួងការពារជាតិ រុស្ស៊ី បានធ្លាក់នៅតំបន់ Yakutia ក្នុងទឹកដីតំបន់ ស៊ីប៊ឺរី ដោយសម្លាប់មនុស្ស ២៧នាក់។
តាមបណ្ដាញផ្សាយព័ត៌មាន ប៊ីប៊ីស៊ី យន្ដនេះផ្ទុកអ្នកដំណើរ ៣២នាក់ ហើយនាវឹក ៧នាក់ផង នៅខណៈកំ ពុងហោះហើរស្រាប់តែ វាបានដាំក្បាលចុះនៅស្រុក បូលុន ភាគខាងកើតនៃប្រទេស រុស្ស៊ី។ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា មនុស្ស រស់រានមានជីវិតតែ ៥នាក់ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយមកពីអាកាសធាតុបានបណ្ដាលឲ្យយន្ដហោះនេះធ្លាក់កាលពីព្រឹកព្រលឹមថ្ងៃ ចន្ទ នេះ៕ ប្រភព BBC
Post Views: 289