នៅទីបំផុតគណៈកម្មាធិការបានជ្រើសនារី ៣រូប ជាបវរកញ្ញា ប្រចាំពិភពលោកឆ្នាំ២០១៦ ដោយកញ្ញា Stephanie Del Valle មកពីប្រទេស Puerto Rico បានជាប់ម្កុដរបស់ពិភពលោកខណៈនារីពីររូបទៀតក៏ត្រូវជ្រើសរើសនៅពេលដំណាលគ្នានេះដែរ កាលពីថ្ងៃអាទិត្យម្សិលមិញ។
តាម ប៊ីប៊ីស៊ី ពិធីនេះធ្វើឡើងនៅសហរដ្ឋអាមេរិកដែលជាការប្រឡងបវកញ្ញាលើកទី ៦៦។ នារីពីររូបជាប់ចំណាត់ថ្នាក់លេខពីរ និងលេខបី គឺនាង Yaritza Miguelina Reyes Ramirez មកពីប្រទេស ដូមីនិក ហើយនាង Natasha Mannuela មកពីប្រទេសឥណ្ឌូនេស៊ី។ ក្នុងកម្មវិធីនេះមានបរវកញ្ញាមកពីជាង ១០០ប្រទេសនៅទូទាំងពិភពលោកបានមកចូលរួម៕ ប្រភព Reuters
Post Views: 173