ភ្នំពេញ៖ លោក យិត សារិន ឈ្មោះដើម កែវ-ស អាយុ ៩២ឆ្នាំដែលជាព្រឹទ្ធាចារ្យល្ខោនខោល ពេលនេះកំពុងមានជំងឺជាទម្ងន់សម្រាកជាប់នឹងកន្ទេល ដែលត្រូវព្យាបាលជាបន្ទាន់តែខ្វះលទ្ធភាពក្នុងការព្យាបាល។ លោក យិត សារិន ជាអតីតសាស្ត្រាចារ្យបង្រៀន ល្ខោនខោល ដែលមិនតែប៉ុណ្ណោះ លោក ក៏ជា អ្នកធ្វើ មុខសម្រាប់ពាក់ក្នុងការសម្តែងល្ខោនខោលផងដែរ។
កន្លងមកលោក បានទទួលគ្រឿងឥស្សរិយយសជាច្រើន ក្នុងការសម្តែង និងបំពេញភារកិច្ចជូនជាតិ។ នេះបើតាមសៀវភៅ «មរតកមនុស្សរស់» ។ សា្នដៃការងាររបស់លោកដែលទទួលបានមានដូចជា៖
ឆ្នាំ១៩៤៦ = បានទទួលមេដាយការងារ <សំរិទ្ធ> ពីព្រះបាទនរោត្តម សីហនុ
ឆ្នាំ១៩៤៧ = បានទទួលមេដាយការងារ< សំរិទ្ធ> ពីព្រះបាទនរោត្តម សីហនុ
ឆ្នាំ១៩៤៨ = បានទទួលមេដាយការងារ <ប្រាក់> ពីព្រះបាទនរោត្តម សីហនុ
ឆ្នាំ១៩៤៩ = បានទទួលមេដាយការងារ <ប្រាក់> ពីសម្តេចព្រះមហាក្សត្រីយានី ស៊ី សុវត្ថិ កុសមៈ
ឆ្នាំ១៩៥០ = បានទទួលមេដាយអនុស្សារីយ៍ <ប្រាក់> ពីព្រះបាទនរោត្តម សីហនុ
ឆ្នាំ១៩៥១ = បានទទួលមេដាយការងារ <ប្រាក់> ពីព្រះបាទនរោត្តម សុរាម្រឹត
ឆ្នាំ១៩៥២ = បានទទួលមេដាយសុវត្ថិរា <មាស> ពីព្រះបាទនរោត្តម សុរាម្រឹត
ឆ្នាំ១៩៥៣ = បានទទួលមេដាយមុនីសារភ័ណ្ឌ ពីព្រះបាទនរោត្តម សីហនុ
ឆ្នាំ១៩៥៤ = បានទទួលមេដាយបូជនីយកិច្ច <មាស> ពីព្រះបាទនរោត្តម សីហនុ
ឆ្នាំ១៩៩៧ = បានទទួលមេដាយមុនីសារភ័ណ្ឌ ពីលោកឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
ឆ្នាំ២០០១ = បានទទួលវិញ្ញាប័ណ្ណប័ត្រកិត្តិយសជា វរៈព្រឹទ្ធាចារ្យសិល្បៈ ពីសម្តេចព្រះរៀម នរោត្តម បុបា្ផទេវី រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ឆ្នាំ២០០៧ = បានទទួលមេដាយមុនីសារភ័ណ្ឌ ធិបឌិន ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។