en     km
en     km

លោក​ព្រឹទ្ធាចារ្យ​ល្ខោនខោល​ យិ​ត​ សា​រិ​ន​ ហៅ​ ស​ កំពុង​ខ្វះ​លទ្ធភាព​ព្យាបាល​ជំងឺ​

Share

ភ្នំពេញ៖ លោក​ យិ​ត​ សា​រិ​ន​ ឈ្មោះ​ដើម​ កែវ​-​ស​ អាយុ​ ៩២​ឆ្នាំ​ដែល​ជា​ព្រឹទ្ធាចារ្យ​ល្ខោនខោល​ ពេល​នេះ​កំពុង​មាន​ជំងឺ​ជា​ទម្ងន់​សម្រាក​ជាប់​នឹង​កន្ទេល​ ដែល​ត្រូវ​ព្យាបាល​ជា​បន្ទាន់​តែ​ខ្វះ​លទ្ធភាព​ក្នុង​ការ​ព្យាបាល​។​ លោក​ យិ​ត​ សា​រិ​ន​ ជា​អតីត​សាស្ត្រាចារ្យ​បង្រៀន​ ល្ខោនខោល​ ដែល​មិនតែប៉ុណ្ណោះ​ លោក​ ក៏​ជា​ អ្នក​ធ្វើ​ មុខ​សម្រាប់​ពាក់​ក្នុង​ការ​សម្តែង​ល្ខោនខោល​ផង​ដែរ​។​

លោកព្រឹទ្ធាចារ្យល្ខោនខោល យិត សារិន កំពុងមានជំងឺជាទម្ងន់សម្រាកជាប់នឹងកន្ទេ
លោកព្រឹទ្ធាចារ្យល្ខោនខោល យិត សារិន កំពុងមានជំងឺជាទម្ងន់សម្រាកជាប់នឹងកន្ទេ
​កន្លង​មក​លោក​ បាន​ទទួល​គ្រឿង​ឥស្សរិយយស​ជា​ច្រើន​ ក្នុង​ការ​សម្តែង​ និង​បំពេញភារកិច្ច​ជូន​ជាតិ​។​ នេះ​បើ​តាម​សៀវភៅ​ «​មរតក​មនុស្ស​រស់​»​ ។​ សា្ន​ដៃ​ការងារ​របស់​លោក​ដែល​ទទួល​បាន​មាន​ដូច​ជា​៖
​ឆ្នាំ​១៩៤៦​ =​ បាន​ទទួល​មេដាយ​ការងារ​ <​សំ​រិ​ទ្ធ​>​ ពី​ព្រះបាទ​នរោត្តម​  សីហ​នុ​
​ឆ្នាំ​១៩៤៧​ =​ ​បាន​ទទួល​មេដាយ​ការងារ​<​ សំ​រិ​ទ្ធ​>​ ពី​ព្រះបាទ​នរោត្តម​  សីហ​នុ​
​ឆ្នាំ​១៩៤៨​ =​ ​បាន​ទទួល​មេដាយ​ការងារ​ <​ប្រាក់​>​ ពី​ព្រះបាទ​នរោត្តម​  សីហ​នុ​
​ឆ្នាំ​១៩៤៩​  =​ បាន​ទទួល​មេដាយ​ការងារ​ <​ប្រាក់​>​ ពី​សម្តេចព្រះ​មហាក្សត្រី​យា​នី​ ស៊ី​ សុវត្ថិ​ កុស​មៈ​
​ឆ្នាំ​១៩៥០​ =​  ​បាន​ទទួល​មេដាយ​អនុ​ស្សារី​យ៍​ <​ប្រាក់​>​ ពី​ព្រះបាទ​នរោត្តម​ សីហ​នុ​
​ឆ្នាំ​១៩៥១​ =​  បាន​ទទួល​មេដាយ​ការងារ​ <​ប្រាក់​>​ ពី​ព្រះបាទ​នរោត្តម​ សុរា​ម្រឹត​
​ឆ្នាំ​១៩៥២​ =​  បាន​ទទួល​មេដាយ​សុវត្ថិ​រា​ <​មាស​>​ ពី​ព្រះបាទ​នរោត្តម​ សុរា​ម្រឹត​
​ឆ្នាំ​១៩៥៣​ =​ ​បាន​ទទួល​មេដាយ​មុនី​សារ​ភ័​ណ្ឌ​ ពី​ព្រះបាទ​នរោត្តម​ សីហ​នុ​
​ឆ្នាំ​១៩៥៤​ =​  ​បាន​ទទួល​មេដាយ​បូជនីយកិច្ច​ <​មាស​>​ ពី​ព្រះបាទ​នរោត្តម​ សីហ​នុ​
​ឆ្នាំ​១៩៩៧​ =​  បាន​ទទួល​មេដាយ​មុនី​សារ​ភ័​ណ្ឌ​  ពី​លោក​ឯកឧត្តម​បណ្ឌិត្យ​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​
​ឆ្នាំ​២០០១​ =​ ​បាន​ទទួល​វិ​ញ្ញា​ប័ណ្ណ​ប័ត្រ​កិត្តិយស​ជា​ វរៈ​ព្រឹទ្ធាចារ្យ​សិល្បៈ​ ពី​សម្តេចព្រះរៀម​ នរោត្តម​ បុ​បា្ផ​ទេវី​ រដ្ឋមន្ត្រី​ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​
​ឆ្នាំ​២០០៧​ =​ បាន​ទទួល​មេដាយ​មុនី​សារ​ភ័​ណ្ឌ​ ធិ​ប​ឌិន​ ពី​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោកព្រឹទ្ធាចារ្យល្ខោនខោល យិត សារិន
លោកព្រឹទ្ធាចារ្យល្ខោនខោល យិត សារិន

Share

Image
Image
Image