ស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានរិះគន់ធ្ងន់ៗទៅលើរដ្ឋាភិបាលប្រទេសភូមា ថាកំពុងបៀតបៀនសិទ្ធិមនុស្សយ៉ាងខ្លាំងករណីធ្វើឲ្យជនអន្ដោប្រវេសន៍រ៉ូហ៊ីងយ៉ាភូមា ជាច្រើនម៉ឺននាក់បានរត់ភៀសខ្លួន។
រដ្ឋរ៉ាក់ឃីន នៅភាគខាងលិចនៃប្រទេសភូមា គឺជាតំបន់ប្រមូលផ្ដុំទៅដោយជនចំណាកស្រុករ៉ូហ៊ីងយ៉ា ដែលមកពីប្រទេសបង់ក្លាដេស និងប្រទេស ឥណ្ឌា។ សហគមន៍នេះមករស់នៅប្រទេសភូមា តាំងពីប្រទេសភូមា ស្ថិតនៅក្រោមអាណានិគមអង់គ្លេសមកម្លេះ ក៏ប៉ុន្ដែសហគមន៍នេះត្រូវបានរដ្ឋាភិបាលយោធាដាក់នៅក្នុងរដ្ឋធម្មនុញ្ញថា ជាជនអន្ដោប្រវេសន៍ខុសច្បាប់។ បច្ចុប្បន្នសហគមន៍នេះមានប្រមាណ ១លាននាក់នៅក្នុងប្រទេសភូមា៕ ប្រភពៈBBC