en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ បញ្ជា​ទៅ​មន្ត្រី​បក្ស​ចុះ​ពង្រឹង​បក្ស​តាម​មូលដ្ឋាន​

Share

ភ្នំពេញ៖ ​សម្តេច​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បញ្ជា​ដល់​សមាជិក​គណបក្ស​ប្រជាជន​ ចាប់ផ្តើម​ធ្វើ​សកម្មភាព​ចុះ​មូលដ្ឋាន​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​ ខណៈ​ដែល​ការ​បោះ​ឆ្នោត​ នឹង​ចូល​មក​ដល់​ នៅ​ឆ្នាំ​២០១៧​ និង​២០១៨​។ ​ការ​ដាក់​បទបញ្ជា​របស់​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ បន្ទាប់​ពី​បញ្ចប់​សន្និបាត​ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ កាលពី​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​។​

ពីឆ្វេង សម្ដេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
ពីឆ្វេង សម្ដេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
​សម្ដេច​ ហេង​ សំ​រិ​ន​ ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​បាន​ថ្លែង​អះអាង​ពី​ផែនការ​ដើម្បី​ដណ្ដើម​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤​ មិថុនា​ ឆ្នាំ​២០១៧​។​ សម្ដេច​ប្រធានរដ្ឋសភា​ អះអាង​ថា​ ជ័យជម្នះ​នេះ​ ដោយសារ​តែ​រដ្ឋាភិបាល​ បាន​អភិវឌ្ឍន៍​ ស្ទើរ​គ្រប់​វិស័យ​។​

​សូម​បញ្ជាក់​ថា​ សន្និបាត​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ​ នៅ​ថ្ងៃ​ទី​១៧​ និង​១៨​ ខែធ្នូ​ ឆ្នាំ​២០១៦​ ដើម្បី​វាយតម្លៃ​អំពី​ ស្ថានភាព​នយោបាយ​ទូទៅ​ និង​រៀបចំ​ផែនការ​សម្រាប់​ការ​បោះ​ឆ្នោត​ ដ៏​ខ្លី​ខាង​មុខ​នេះ​។​ ក្រៅពី​នោះ​ ក៏​មានការ​កែសម្រួល​ សមាសភាព​គណៈកម្មាធិការ​ត្រួតពិនិត្យ​ផ្ទៃក្នុង​បក្ស​ផង​ដែរ។ គោលដៅនៃមហាសន្និបាតមានរបៀបវារះជាច្រើន ប៉ុន្តែសំខាន់បំផុតគឺសំដៅពង្រឹងផែនការរបស់គណបក្សកន្លងមក និង​ដាក់ផែនការថ្មីឡើងវិញដើម្បីប្រកួតប្រជែង ក្រុមប្រឹក្សា ឃុំ សង្កាត់ឆ្នាំ ២០១៧៕


Share

ព័ត៌មានទាក់ទង

Image