en     km
en     km

​គ​.​ជ​.​ប​ នឹង​ទទួល​ជំនួយសម្ភារៈ​ពី​រដ្ឋាភិបាល​ចិន​នៅ​ថ្ងៃ​ទី​ ២០​ ធ្នូ​

Share

ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ បាន​ប្រកាស​នៅ​ក្នុង​សេចក្តី​ព័ត៌មាន​មួយ​ថា​ គ​.​ជ​.​ប​ នឹង​រៀបចំ​ពិធី​ទទួលយក​ជំនួយ​សម្ភារ​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នៅ​ថ្ងៃ​ទី​ ២០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៦​។​ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ គ​.​ជ​.​ប​ ។​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ ថា គ.ជ.ប
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ ថា គ.ជ.ប
​នេះ​បើ​តាម​សេចក្តីជូនដំណឹង​នេះ​ ពិធី​ទទួល​សម្ភារៈ​នឹង​ធ្វើ​ឡើង​ក្រោម​វត្តមាន​ លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​ គ​.​ជ​.​ប​ និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ ស្ថិត​នៅ​សង្កាត់​ គីឡូម៉ែត្រ​លេខ​ ៦​ ខណ្ឌឫស្សីកែវ​។​

លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គ​.​ជ​.​ប​ បាន​ថ្លែងប្រាប់​គេហទំព័រ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា​ ជំនួយសម្ភាររ​បស់​រដ្ឋាភិបាល​ចិត្ត​ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ ១៦​ លាន​ដុល្លារ​។​

លោក​បន្ត​ថា​ ជំនួយ​ទាំងនោះ​ មាន​រថយន្ត​ ម៉ូតូ​ កុំព្យូទ័រ​ ទូរទស្សន៍​ ឧបករណ៍​ដំឡើង​ជា​TV​ Conferecne​ និង​សម្ភារ​ការិយាល័យ​ ជាដើម​៕​

Share

Image
Image
Image