en     km
en     km

គ​.​ជ​.​ប​ នឹង​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង​នៅ​ថ្ងៃ​ទី​ ០៣​ មក​រា​ ឆ្នាំ​ ២០១៧

Share

ភ្នំពេញ ៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ នឹង​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង​ នៅ​ឃុំ​សង្កាត់​ដែល​សាមីខ្លួន​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ទី​ ០៣​ ខែមករា​ ឆ្នាំ​ ២០១៧​។​ ជាមួយ​គ្នា​នេះ​ដែរ​ គ​.​ជ​.​ប​ ក៏​នឹង​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ដែល​នឹង​ត្រូវ​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត​ នៅ​ថ្ងៃ​តែ​មួយ​ផង​ដែរ​។​

រូបភាពពីWMC
រូបភាពពីWMC
គ​.​ជ​.​ប​ សូម​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ដើម្បី​ផ្ទៀងផ្ទាត់​ នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដំបូង​ នៅ​ក្នុង​ឃុំ​សង្កាត់​រៀងខ្លួន​។​
​គ​.​ជ​.​ប​ បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​អាច​ដាក់​ពាក្យ​ប្តឹង​ជំនា​ស់​ ឬ​តវ៉ា​ នៅ​សាលាឃុំ​ សង្កាត់​ ចាប់ពី​ថ្ងៃ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ រហូត​ដល់​ថ្ងៃ​ទី​ ១៤​ ខែ​ មក​រា​ ឆ្នាំ​ ២០១៧​។​

​គួរ​រម្លឹក​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ បាន​ឲ្យ​ដឹង​ថា​ ចាប់ពី​ថ្ងៃ​ទី​ ០៣​ ដល់​ថ្ងៃ​ទី​ ០៥​ ខែមីនា​ ឆ្នាំ​២០១៧​ គ​.​ជ​.​ប​ នឹង​ចាប់​ទទួល​ចុះបញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។​

គ​.​ជ​.​ប​ បាន​សម្រេច​ឲ្យ​គណបក្ស​នយោបាយ​ធ្វើការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ រយៈពេល​ ១៤​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​២០​ ខែឧសភា​ ដល់​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០១៧​។​ ប្រជាជន​ដែល​មានឈ្មោះ​បោះ​ឆ្នោត​ ឆ្នាំ​ ២០១៧​ មាន​ ៧​ លាន​ ៨​សែន​នាក់​៕

Share

Image
Image
Image