អាមេរិក ៖ មន្ទីរបញ្ចកោណបាននិយាយថា ចិននឹងប្រគល់វិលត្រឡប់មកវិញនូវយន្តហោះគ្មានមនុស្សបើកក្រោមទឹកដែលចិនបានរឹបអូសនៅក្នុងសមុទ្រចិនខាងត្បូង។
ចិនបានឃាត់យកនាវារបស់សហរដ្ឋអាមេរិកនៅក្នុងដែនសមុទ្រអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍។ យ៉ាងណា នៅមិនទាន់មានការពន្យល់ពីមូល ហេតុ និងការចោទប្រកាន់ពីសហរដ្ឋអាមេរិកនៃឧប្បត្តិហេតុនេះនៅឡើយនោះទេ។
ប្រធានាធិបតីអាមេរិកដែលទើបជាប់ឆ្នោតលោក Donald Trump បានចោទប្រកាន់ចិនថា បានលួចយន្តហោះគ្មានមនុស្សបើកក្រោមទឹករបស់អាមេរិក។ លោក ដូណាល់ ត្រាំ បាននិយាយលើប្រព័ន្ធទ្វីតធើថា៖«យើងគួរតែប្រាប់ចិនថា យើងមិនចង់ឱ្យយន្តហោះគ្មានមនុស្សបើកនោះត្រឡប់មកវិញទេ ព្រោះពួកគេបានលួច - អនុញ្ញាតឱ្យពួកគេរក្សាវាចុះ!»។
ហេតុការណ៍នេះ ស្ថិតក្នុងចំណោមការប្រឈមមុខយោធាធ្ងន់ធ្ងរបំផុតរវាងមហាអំណាចទាំងពីរសម្រាប់ទសវត្សនេះ។
មន្ទីរបញ្ចកោណបាននិយាយថា យន្តហោះគ្មានមនុស្សបើកដែលគេស្គាល់ថាជារថយន្តក្រោមទឹកគ្មានមនុស្សបើក(UUV)នេះ ត្រូវបានប្រើដើម្បីអនុវត្តការស្រាវជ្រាវខាងវិទ្យាសាស្ត្រនៅបាតសមុទ្រ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Peter Cook និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖«តាមរយៈការចូលរួមដោយផ្ទាល់ជាមួយអាជ្ញាធរចិននេះ យើងទទួលបានការយល់ព្រមពិចិនថា នឹងប្រគល់វិលត្រឡប់មកវិញនូវ UUV ទៅសហរដ្ឋអាមេរិកវិញ»។
ក្រសួងការពារជាតិចិននិយាយថា នាវានេះនឹងត្រូវបានប្រគល់ត្រឡប់ទៅវិញនៅពេលសមរម្យណាមួយ តែមិនច្បាស់លាស់នៅពេលណាអាចនឹងកើតឡើងនោះទេ៕ប្រភព៖BBC