en     km
en     km

ទាហាន​ ១៣​ នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្តក្រុង​

Share

តួ​ក​គី​ ៖​ មន្ត្រី​អាជ្ញាធរ​និយាយ​ថា​ មានការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​រថយន្តក្រុង​មួយ​ ដែល​បាន​កើតឡើង​នៅ​ភាគ​កណ្តាល​ប្រទេស​តួ​ក​គី​ ដោយ​បាន​សម្លាប់​ទាហាន​ ១៣​ នាក់​ និង​បង្ក​ឱ្យ​មាន​អ្នក​រង​របួស​ ៥៦​ ដែល​ជិះ​លើ​រថយន្តក្រុង​នោះ​។​

រថយន្តក្រុងដែលត្រូវបានបំផ្ទុះ។រូបភាពBBC
រថយន្តក្រុងដែលត្រូវបានបំផ្ទុះ។រូបភាពBBC
ការ​បំផ្ទុះ​នេះ​ បាន​បំផ្លាញ​រថយន្ដក្រុង​ដឹក​ទាហាន​ដែល​កំពុង​ធ្វើ​ដំណើរ​មក​ទស្សនា​ផ្សារ​មួយ​ក្នុង​ទីក្រុង​ Kayseri​។​ អ្នកនាំពាក្យ​កងទ័ព​ម្នាក់​បាន​និយាយ​ថា​ ជន​ស៊ី​វិល​ក៏​បាន​រង​របួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​ បែក​នោះ​ផង​ដែរ​។​

​ពុំ​ទាន់​មាន​ក្រុម​ណា​ ចេញ​មុខ​ទទួលខុសត្រូវ​ក្នុង​ហេតុការណ៍​វាយប្រហារ​នេះ​នៅឡើយ​នោះ​ទេ​ ប៉ុន្តែ​មន្ត្រី​តួ​ក​គី​បាន​និយាយ​ថា​ ទំនង​អាច​បក្សពួក​នៃ​គណបក្ស​ពលករ​ឃឺ​ដ​(PKK)​ ជា​អ្នក​បង្ក​អំពើ​ខុសច្បាប់​នេះ​។​

ហេតុការណ៍​ប្រហែល​គ្នា​បាន​កើតឡើង​កាលពី​មួ​យស​ប្តា​ហ៍​មុន​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ ៤៤​ នាក់​ត្រូវ​ស្លាប់​ ដោយហេតុ​នេះ​ជា​ការ​វាយប្រហារ​របស់​ PKK​ នៅ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​៕​ប្រភព​៖BBC

Share

Image
Image
Image