តួកគី ៖ មន្ត្រីអាជ្ញាធរនិយាយថា មានការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តក្រុងមួយ ដែលបានកើតឡើងនៅភាគកណ្តាលប្រទេសតួកគី ដោយបានសម្លាប់ទាហាន ១៣ នាក់ និងបង្កឱ្យមានអ្នករងរបួស ៥៦ ដែលជិះលើរថយន្តក្រុងនោះ។
ការបំផ្ទុះនេះ បានបំផ្លាញរថយន្ដក្រុងដឹកទាហានដែលកំពុងធ្វើដំណើរមកទស្សនាផ្សារមួយក្នុងទីក្រុង Kayseri។ អ្នកនាំពាក្យកងទ័ពម្នាក់បាននិយាយថា ជនស៊ីវិលក៏បានរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់ បែកនោះផងដែរ។
ពុំទាន់មានក្រុមណា ចេញមុខទទួលខុសត្រូវក្នុងហេតុការណ៍វាយប្រហារនេះនៅឡើយនោះទេ ប៉ុន្តែមន្ត្រីតួកគីបាននិយាយថា ទំនងអាចបក្សពួកនៃគណបក្សពលករឃឺដ(PKK) ជាអ្នកបង្កអំពើខុសច្បាប់នេះ។
ហេតុការណ៍ប្រហែលគ្នាបានកើតឡើងកាលពីមួយសប្តាហ៍មុន ដែលបណ្តាលឱ្យមនុស្ស ៤៤ នាក់ត្រូវស្លាប់ ដោយហេតុនេះជាការវាយប្រហាររបស់ PKK នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល៕ប្រភព៖BBC