en     km
en     km

គ​.​ជ​.​ប​ ប្រកាស​រើស​បុគ្គលិក​ជាប់កិច្ចសន្យា​ជា​ច្រើន​នាក់​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​នេះ​

Share

​ភ្នំពេញ​ ៖​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ ប្រកាស​ជ្រើសរើស​បុគ្គលិក​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី​ចំនួន​ ១១៧​ នាក់​ ដើម្បី​បំពេញការងារ​ជា​ច្រើន​ផ្នែក​បម្រើ​ដល់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ឆ្នាំ​ ២០១៧​។​

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
យោង​តាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ចុះ​ថ្ងៃ​ទី​ ១៧​ ខែធ្នូ​ ឆ្នាំ​២០១៦​ បានឱ្យ​ដឹង​ថា​ បុគ្គលិក​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី​ចំនួន​ ១១៧​ នាក់​ដែល​ គ​.​ជ​.​ប​ ប្រកាស​ជ្រើសរើស​ដើម្បី​បំពេញការងារ​ ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ឆ្នាំ​២០១៧​ មាន​តួនាទី​ដូច​ជា​៖​ នាយកដ្ឋាន​រដ្ឋបាល​ចំនួន​ ៣​នាក់​ នាយកដ្ឋាន​ប្រតិបត្តិការ​ចំនួន​ ១០​នាក់​ នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ​អ្នកបោះឆ្នោត​ និង​បញ្ជី​បោះ​ឆ្នោត​ ៤៦​នាក់​ នាយកដ្ឋាន​បណ្តុះបណ្តាល​ និង​អប់រំ​អ្នកបោះឆ្នោត​២៧​នាក់​ នាយកដ្ឋាន​ព័ត៌មាន​ និង​ទំនាក់ទំនង​សាធារណៈ​ ២១​នាក់​ និង​នាយកដ្ឋាន​សេវាកម្ម​ច្បាប់​ និង​វិវាទកម្ម​ ១០​នាក់​។​

សូម​ជម្រាប​ថា​ បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​ គ​.​ជ​.​ប​ បាន​ឲ្យ​ដឹង​ដែរ​ថា​ បេក្ខជន​ដែល​មាន​បំណង​ដាក់​ពាក្យសុំ​ប្រឡង​ចូល​បម្រើ​ការងារ​អាច​ទៅ​ដាក់​ពាក្យ​ប្រឡង​នៅ​ទីស្តីការ​ គ​.​ជ​.​ប​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រសួងមហាផ្ទៃ​អគារ​ H​ ខាងជើង​នៅ​រៀង​រាល់​ម៉ោង​ធ្វើការ​។​ ពាក្យសុំ​ចូល​បម្រើ​ការងារ​មាន​ចែក​ជូន​ដោយ​ឥត​គិតថ្លៃ​។​ ការ​ចាប់ផ្តើម​ចែក​ពាក្យ​ និង​ទទួល​ពាក្យសុំ​ប្រ​ទ្ប​ង​ នៅ​ថ្ងៃ​ទី​ ២៨​ ខែធ្នូ​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​ ៧​ ព្រឹក​ ហើយ​ឈប់​ទទួល​ពាក្យសុំ​ប្រឡង​នៅ​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​ ៥​ និង​ ៣០​ នាទី​ល្ងាច​៕

Share

Image
Image
Image