en     km
en     km

ក្រសួង​ជូនដំណឹង​ឱ្យ​ប្រជាពលរដ្ឋ​ និង​កងទ័ព​ ត្រូវ​ប្រយ័ត្ន​សុខភាព​ ខណៈ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​

Share

​ភ្នំពេញ​ ៖​ ចាប់ពី​ថ្ងៃ​ទី​ ១៧​ ដល់​ថ្ងៃ​ទី​ ១៩​ ធ្នូ​ នៅ​តំបន់​ខ្ពង់រាប​ និង​តំបន់​ជួរ​ភ្នំ​ សីតុណ្ហភាព​នឹង​ធ្លាក់​ចុះ​មក​នៅ​ក្នុង​រង្វង់​ ១៧​ អង្សា​សេ​ និង​ ១៩​ អង្សា​សេ​។​ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ឧត្តុនិយម​។​ ស្រប​ពេល​អាកាសធាតុ​ធ្លាក់​ចុះ​បែប​នេះ​ ក្រសួង​ធនធានទឹក​ បាន​អំពាវនាវ​ឱ្យ​សាធារណជន​ ពិសេស​ វីរ​យុទ្ធ​ជន​ដែល​កំពុង​ឈរជើង​តាម​តំបន់​ភ្នំ​ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​។​

ពលរដ្ឋទិញអាវរងាសម្រាប់រដូវធ្លាក់ខ្យល់ត្រជាក់
ពលរដ្ឋទិញអាវរងាសម្រាប់រដូវធ្លាក់ខ្យល់ត្រជាក់
ក្រសួង​ធនធាន​ទឹកបាន​បញ្ជាក់​ នៅ​ក្នុង​សេចក្តីជូនដំណឹង​ថា​ បន្ទាប់​ពី​ធ្វើការ​តាមដាន​ និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក​ ឃើញ​ថា​ បច្ចុប្បន្ន​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​នឹង​កំពុង​ទទួល​រង​ឥទ្ធិពល​ខ្យល់មូសុង​ឦសាន​។​ ទន្ទឹម​នឹង​នេះ​ នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​មាន​កើតឡើង​នូវ​សម្ពាធ​ទាប​មួយ​ ដែល​សម្ពាធ​ទាប​នេះ​នឹង​បង្កើន​ឥទ្ធិពល​បន្តិច​ម្តងៗ​មក​លើ​តំបន់​ឥណ្ឌូចិន​។​

សេចក្តី​នេះ​បានឱ្យ​ដឹង​ថា​   មូសុង​ឦសាន​បាន​ចាប់ផ្តើម​បង្កើន​ឥទ្ធិពល​ ធ្វើ​ឱ្យ​សីតុណ្ហភាព​អប្បបរមា​ថយ​ចុះ​ ពិសេស​តាម​បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​ និង​តំបន់​ជួរ​ភ្នំ​ សីតុណ្ហភាព​អប្បបរមា​អាច​នឹង​ធ្លាក់​ចុះ​មក​នៅ​ក្នុង​រង្វង់​ ១៧​ អង្សា​សេ​ និង​ ១៩​ អង្សា​សេ​៕

Share

Image
Image
Image