en     km
en     km

លោក​ បាន​ គី​មូ​ន​ បង្ហើប​ថា​ លោក​អាច​ឈរឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​

Share

​កូរ៉េ​ខាងត្បូង​ ៖​ លោក​ បាន​ គី​មូ​ន​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ បាន​ព្រលយ​សម្តី​ថា​ លោក​អាច​ធ្វើការ​ងារ​បាន​ក្នុង​រយៈពេល​ខ្លី​មួយ​ សម្រាប់​តំណែង​ជា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ដែល​ជាដើម​កំណើត​របស់​លោក​។​

៖ លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ។រូបភាពពីBBC
៖ លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ។រូបភាពពីBBC
​នៅ​ក្នុង​សន្និសីទកាសែត​ជា​លើក​ចុង​ក្រោយ​របស់​លោក​ ជា​ប្រធាន​អង្គការសហប្រជាជាតិ​ លោក​ បាន​ គី​មូ​ន​ បាន​និយាយ​ថា​ បន្ទាប់​ពី​សម្រាក​លំ ហែកាយ​មួយ​រយៈ​ លោក​នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​វិញ​ ហើយ​លោក​នឹង​ពិចារណា​អំពី​របៀប​ដែល​ល្អ​បំផុត​ដើម្បី​ជួយ​ប្រទេស​របស់​លោក​។​

​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ត្រូវ​បាន​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ ខែធ្នូ​ ឆ្នាំ​ ២០១៧​ ។​

ទោះ​យ៉ាងណា​មានការ​ស្ទង់​មតិ​មួយ​ ដែល​អាច​ដក​យក​តួនាទី​ក្នុង​រយៈពេល​ពីរ​ខែ​បន្ទាប់​ទៀត​ បន្ទាប់​ពី​រដ្ឋសភា​ប្រទេស​នេះ​ បាន​បោះ​ឆ្នោត​ចោទ ប្រកាន់​ប្រធានាធិបតី​បច្ចុប្បន្ន​លោកស្រី​ Park​ Geun​ -hye​ លើ​រឿងអាស្រូវ​ពុក​រលួយ​។​

លោកស្រី​ Park​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បាន​អនុញ្ញាត​ឱ្យ​មិត្តភក្តិ​ជិត​ស្និទ្ធ​ម្នាក់​ ទទួល​បាន​ប្រយោជន៍​ក្នុង​កំឡុង​អ្នកស្រី​ជា​ប្រធានាធិបតី​។​

​ប្រសិនបើ​តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​កូរ៉េ​ ពិតជា​លើក​រឿង​នេះ​មក​ចោទប្រកាន់​នៅ​ចុង​ស​ប្តា​ហ៍​នេះ​មែន​ នោះ​លោកស្រី​ ប៉ាក់​ នឹង​ក្លាយជា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ដំបូង​ដែល​ត្រូវ​បាន​ទម្លាក់​ចេញពី​តំណែង​ក្នុង​យុគសម័យ​ប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ​ ហើយ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ថ្មី​នឹង​ត្រូវធ្វើ​ឡើង​ក្នុង​រយៈពេល​ ៦០​ ថ្ងៃ​។​

តុលាការ​ធម្មនុញ្ញ​មាន​ពេល​ ១៨០​ ថ្ងៃ​ដើម្បី​បញ្ចេញ​សេចក្តីសម្រេច​ចុង​ក្រោយ​។

យោបល់​លោក​ បាន​ គី​មូ​ន​ ធ្វើ​ឡើង​ស្រប​ពេល​មានការ​តវ៉ា​ពី​សំណាក់​មហាជន​កំពុង​បន្ត​ នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ ក្រុង​សេ​អ៊ូ​ល​។

មហាជន​ច្រើន​កុះករ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ប្រមូលផ្តុំ​ចុង​ស​ប្តា​ហ៍​នេះ​ដើម្បី​ទាមទារ​ថា​លោកស្រី​ Park​ លាឈប់​ពី​តំណែង​ភ្លាម​ និង​ជម្រុញ​ឱ្យ​តុលាការ​ធម្មនុញ្ញ​ដក​យក​តួនាទី​របស់​លោកស្រី​ ប៉ាក់​ ជា​ផ្លូវការ​ពី​តំណែង​៕​ប្រភព​៖BBC

Share

Image
Image
Image