en     km
en     km

ERA​ ៖​ នឹង​ពិភាក្សា​លើ​សេចក្តី​ព្រាង​បទបញ្ជា​ និង​នីតិវិធី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​ ២០១៧​

Share

​ភ្នំពេញ​ ៖​ សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ ហៅ​ថា​ ERA​ នឹង​រៀច​បំ​ឲ្យ​មានការ​ពិភាក្សា​តុមូល​ស្តី​ពី​«​ការ​ផ្តល់​អនុសាសន៍​ទៅ​លើ​សេចក្តី​ព្រាង​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ឆ្នាំ​ ២០១៧​ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)»​ នៅ​ថ្ងៃ​ទី​ ២០​ ខែធ្នូ​ ឆ្នាំ​ ២០១៦​។​

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (COMFREL)។រូបភាពWMC/កែវ សុខា
លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (COMFREL)។រូបភាពWMC/កែវ សុខា
សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ ERA​ រៀបចំ​ពិភាក្សា​តុមូល​នេះ​ ធ្វើ​ឡើង​ដើម្បី​ស្វែង​យល់​ពី​សេចក្តី​ព្រាង​បទបញ្ជា​ និង​នីតិវិធី​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ និង​ពិភាក្សា​ និង​ផ្តល់​យោបល់​ទៅ​លើ​អនុសាសន៍​ជា​អាទិភាព​សម្រាប់​សេចក្តី​ព្រាង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​។​

សូម​ជម្រាប់​ថា​ គ​.​ជ​.​ប​ បាន​សម្រេច​កំណត់​កាល​បរិ​ច្ឆេ​ក​នៃ​ការ​ទទួល​ពាក្យសុំ​ចុះ​ឈ្មោះ​ចុះបញ្ជី​បេក្ខភាព​នៃ​គណបក្ស​នយោបាយ​ឈ្មោះ​ គឃ​.​សប​ រយៈពេល​បី​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​ ០៣​ ដល់​ថ្ងៃ​ទី​ ០៥​ ខែមីនា​ ឆ្នាំ​ ២០១៧​។​ ការ​ឃោសនា​បោះ​ឆ្នោ​មាន​រយៈពេល​ ១៤​ ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​ ២០​ ឧសភា​ ដល់​ថ្ងៃ​ទី​ ០២​ មិថុនា​ ឆ្នាំ​ ២០១៧​ និង​ការ​បោះ​ឆ្នោត​ ការ​រាប់​សន្លឹក​ឆ្នោត​ និង​ការ​បិទ​ផ្សាយ​លទ្ធផល​នៅ​ការិយាល័យ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​ ០៤​ ខែមិថុនា​ ឆ្នាំ​ ២០១៧៕

Share

Image
Image
Image