អាមេរិក ៖ មន្ត្រីអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកបានចេញលិខិតផ្លូវការទៅប្រទេសចិន ដើម្បីផ្តល់យន្តហោះបើកក្រោមទឹកដែលគ្មានមនុស្សបើក ដែលត្រូវរឹបអូសដោយចិននៅក្នុងដែនទឹកអន្តរជាតិសមុទ្រចិនខាងត្បូង។
នាវារបស់ចិនបានរឹបអូសយកនាវាស្រាវជ្រាវក្រោមទឹករបស់អាមេរិកក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ នេះបើតាមការចោទប្រកាន់ពីអាមេរិក។
ហេតុការណ៍នេះបានកើតឡើង ខណៈដែលនាវាមានឈ្មោះថា USNS Bowditch ដែលជានាវាស្ទង់ទិន្ន ន័យភូមិសាស្ត្រកំពុងបើកប្រតិបត្តការស្រាវជ្រាវ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកវរនាវីឯក Capt Jeff Davis បានប្រាប់អ្នកកាសែតថា ការស្រាវជ្រាវនេះគឺដើម្បីស្រង់ទិន្នន័យដែលជាផ្នែកមួយនៃកម្មវិធីអេឡិចត្រូនិកផែនទីបណ្តាញក្រោមទឹកតែប៉ុណ្ណោះ។
លោកវរនាវីឯក Davis បាននិយាយក្នុងអំឡុងសន្និសីទកាសែតមួយកាលពីថ្ងៃសុក្រថា៖ «នាវាត្រូវបានរឹបអូសដោយប្រទេសចិន»។ លោកបន្ថែមថា៖ « UUV នេះ ជាប្រភេទរថយន្តបើកក្រោមទឹកគ្មានមនុស្សបើក ត្រូវបានច្បាប់ទទួលស្គាល់ថា ជាផ្នែកមួយនៃការធ្វើស្ទង់ទិន្នន័យដោយយោធានៅក្នុងទឹកនៃសមុទ្រចិនខាងត្បូង»។
ប្រភព៖ BBC