en     km
en     km

ប្រទេស​ចិន​រឹបអូស​នាវា​អា​មេ​រិ​ក​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​

Share

​អា​មេ​រិ​ក​ ៖​ មន្ត្រី​អា​មេ​រិ​កបាន​និយាយ​ថា​ សហរដ្ឋអាមេរិក​បាន​ចេញ​លិខិតផ្លូវការ​ទៅ​ប្រទេស​ចិន​ ដើម្បី​ផ្តល់​យន្តហោះ​បើក​ក្រោម​ទឹក​ដែល​គ្មាន​មនុស្ស​បើក​ ដែល​ត្រូវ​រឹបអូស​ដោយ​ចិន​នៅ​ក្នុង​ដែនទឹក​អន្តរជាតិ​សមុទ្រ​ចិន​ខាងត្បូង​។​

នាវាអាមេរិកដែលត្រូវទ័ពជើងទឹកចិនរឹបអូស។រូ​បភាពពីBBC
នាវាអាមេរិកដែលត្រូវទ័ពជើងទឹកចិនរឹបអូស។រូ​បភាពពីBBC
​នាវា​របស់​ចិន​បាន​រឹបអូស​យក​នាវា​ស្រាវជ្រាវ​ក្រោម​ទឹក​របស់​អា​មេ​រិ​ក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ នេះ​បើ​តាម​ការ​ចោទប្រកាន់​ពី​អា​មេ​រិ​ក​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​ ខណៈ​ដែល​នាវា​មានឈ្មោះ​ថា​ USNS​ Bowditch​ ដែល​ជានា​វា​ស្ទង់​ទិន្ន​ ន័យ​ភូមិសាស្ត្រ​កំពុង​បើក​ប្រ​តិ​បត្ត​ការ​ស្រាវជ្រាវ​។​

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក​វរ​នា​វី​ឯក​ Capt​ Jeff​ Davis​ បាន​ប្រាប់​អ្នកកាសែត​ថា​ ការ​ស្រាវជ្រាវ​នេះ​គឺ​ដើម្បី​ស្រង់​ទិន្នន័យ​ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​អេ​ឡិច​ត្រូ​និក​ផែនទី​បណ្តាញ​ក្រោម​ទឹកតែ​ប៉ុណ្ណោះ​។​

​លោក​វរ​នា​វី​ឯក​ Davis​ បាន​និយាយ​ក្នុង​អំឡុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា​៖​ «​នាវា​ត្រូវ​បាន​រឹបអូស​ដោយ​ប្រទេស​ចិន​»​។​ លោក​បន្ថែម​ថា​៖​ «​ UUV​ នេះ​ ជា​ប្រភេទ​រថយន្ត​បើក​ក្រោម​ទឹក​គ្មាន​មនុស្ស​បើក​ ត្រូវ​បាន​ច្បាប់​ទទួលស្គាល់​ថា​ ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ស្ទង់​ទិន្នន័យ​ដោយ​យោធា​នៅ​ក្នុង​ទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង​»​។​

ប្រភព៖ BBC

Share

Image
Image
Image