en     km
en     km

​កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍​សម្តែង​របាំ​បុរាណ​ និង​ល្ខោនខោល​រយៈពេល​២​ថ្ងៃ​

Share

​ភ្នំពេញ​៖​ តាម​ការ​ចុះ​ផ្សាយ​ ជា​សាធារណៈ​ របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កម្មវិធី​សម្តែង​របាំ​បុរាណ​ និង​ ល្ខោនខោល​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ​ ហើយ​ប្រព្រឹត្ត​ទៅ​នៅ​សាល​មហោស្រព​ចតុមុខ​។​ ​តាម​ការ​ផ្សព្វ​ផ្សាយដំណឹង​នេះ​ គឺ​កម្មវិធី​ដឹកនាំ​ដោយ​សម្ដេចព្រះ​រាជបុត្រី​ព្រះ​នាម​ ន​រោ​ត​ម្ត​បុប្ផា​ទេវី​ ដែល​សព្វព្រះទ័យ​ បំពេញ​ព្រះរាជកិច្ច​ដឹកនាំ​ព្រឹត្តិការណ៍​នេះ​។​

lakhorn1
​តាម​សេចក្ដីជូនដំណឹង​ដដែល​ ព្រឹត្តិការណ៍​នេះ​ក្រោម​ប្រធានបទ​៖«​ប្រវត្តិ​មួយ​សតវត្សរ៍​នៃ​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​-១៩០៦​ ២០១៦»​។​កម្មវិធី​នឹង​ចាប់ផ្តើម​ពី​ម៉ោង​ ៦​និង​ ៣០​នាទី​គឺ​ទាំង​២​រាត្រី​ ពីរ​វាង​ថ្ងៃ​ទី​១៦​ និង​ថ្ងៃ​ទី​១៧​ធ្នូ​។​

​បើ​តាម​អ្នកលក់​សំបុត្រ​ នៅ​ពេល​នេះ​សំបុត្រ​បាន​លក់ដាច់​អស់ហើយ​គឺ​ទាំង​២​រាត្រី​។​ សំបុត្រ​ លក់​ក្នុង​តម្លៃ​ ១០០០០​រៀល​ សម្រាប់​សិស្ស​ និស្សិត​ និង​ ២០០០០​រៀល​ដល់​ ១០០០០០​ រៀល​សម្រាប់​សារ​ធារ​ណៈ​ជន​។​

​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​បាន​ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ នៅ​ថ្ងៃ​ទី​ ០៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៣៕

Share

ព័ត៌មានទាក់ទង

Image