loader

សម្ដេច​ ហ៊ុន​ សែន​ នឹង​ទៅ​កាន់​ប្រទេស​វៀតណាម​ ខណៈ​នេះ​អ្នកវិភាគ​ រម្លឹក​ឱ្យ​មេដឹកនាំ​កម្ពុជា​ប្រកាន់​ជំហរ​ដើម្បី​ ជាតិខ្មែរ​ (មានសំឡេង)

ភ្នំពេញ​៖​ អ្នកវិភាគ​ក្រើនរម្លឹក​ថា​ រាជរដ្ឋាភិបាល​ត្រូវ​តែ​ពង្រឹង​ជំហ​ របស់​ខ្លួន​ឲ្យ​បាន​រឹង​មាំ​ករណី​បញ្ហា​ព្រំដែន​កម្ពុជា​ វៀតណាម​ ដែល​កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​ពលរដ្ឋ​ ដែល​បាន​ដាក់​ច​ម្ង​ល់​ សង្ស័យ​ពី​បំណង​ចង់​ផ្ទេរ​ផែនទី​ពី​ខ្នាត​ ១/១០០​ពាន់​ ទៅ​ខ្នាត​ ១/៥០​ពាន់​។​
សម្ដេច​ ហ៊ុន​ សែនអ្នកវិភាគ​ថា​ ប្រសិនបើ​រដ្ឋាភិបាល​រៀបចំ​កិច្ចការ​នេះ​មិន​បាន​ល្អ​ នោះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​ ហើយ​ជាប់​ឈ្មោះ​ថា​ មាន​កំហុស​ប្រវត្ដិសាស្ដ្រ​ទៀត​ផង​។​ ករណី​បោះបង្គោល​ព្រំដែន​នេះ​ដែរ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​បាន​ព្យាយាម​ជា​និច្ច​ ក្នុង​រក្សា​បូរណភាព​ទឹកដី​។​ អ្វី​ដែល​នាំ​ឱ្យ​អ្នកវិភាគ​ផ្ដល់​អនុសាសន៍​ដូចនេះ​ ស្រប​ពេល​មាន​ដំណឹង​ថា​ សម្ដេច​ ហ៊ុន​ សែន​ នឹង​ទៅ​កាន់​ប្រទេស​វៀតណាម​ នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​ តាម​ការ​អញ្ជើញ​របស់​ សម​ភាគី​វៀតណាម​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

​ទន្ទឹម​នឹង​ដំណឹង​ស្ដី​ពី​ការ​ផ្ទេរ​ផែនទី​ពី​ខ្នាត​ ១/១០០​ពាន់​ ទៅ​ខ្នាត​ ១/៥០​ពាន់​ កំពុង​តែ​ស្ថិត​ក្នុង​ច​ម្ង​ល់​ពី​ពលរដ្ឋ​ខ្មែរ​ក្នុង​ និង​ក្រៅប្រទេស​នៅឡើយ​  សម្ដេច​ ហ៊ុន​ សែន​ បែរជា​ ទទួល​បានការ​អញ្ជើញ​ ទៅ​កាន់​ប្រទេស​វៀតណាម​ រយៈ​២​ថ្ងៃ​គឺ​ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២១​ ធ្នូ​។​ នាយក​រដ្ឋមន្ត្រី​វៀតណាម​ ង្វៀ​ន​ជុន​ភុ​ក​ ជា​អ្នក​អញ្ជើញ​ សម្ដេច​ ហ៊ុន​ សែន​។​ នេះ​បើ​យោង​តាម​សេចក្ដី​របស់​ក្រសួងការបរទេស​កម្ពុជា​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ ក៏​ចំ​ពេល​ វៀតណាម​ និង​កម្ពុជា​ កំពុង​រក​ឱកាស​មួយ​ព្រមព្រៀង​ជាមួយ​គ្នា​ បំ​លែង​ ខ្នាត​ផែនទី​១​លើ​១០០​ពាន់​ ពី​ផែន​Bone​ ទៅ​១​លើ​៥០​ពាន់​ ខា្ន​ត​UTM​ ដើម្បី​ វាស់វែង​ផែនដី​នៃ​ព្រំដែន​ប្រទេស​ទាំង​២​ ដែល​បោះបង្គោល​ជិត​ហើយ​នោះ​។​ ចំពោះ​រឿង​នេះ​ គឺជា​បញ្ហា​ជាតិ​ធំ​មួយ​ ដែល​អ្នកវិភាគ​យល់​ថា​វៀតណាម​ ពិតជា​លើក​ឡើង​ រឿង​ នេះ​ជា​ពុំខាន​នៅ​ចំពោះ​មុខ​សម្ដេច​ ហ៊ុន​ សែន​ សម​ភាគី​ កម្ពុជា​។​

​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ពី​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ​មាន​ប្រស​សាសន៍​តាម​រយៈ​បទ​សម្ភាសន៍​ ជាមួយ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​ ១០២​ ថា​ ករណី​ដែល​រដ្ឋាភិបាល​មាន​បំណង​ចង់​ផ្ទេរ​ផែនទី​ ដើម្បី​បោះបង្គោល​ព្រំដែន​ពី​ ពី​ខ្នាត​ ១/១០០​ពាន់​ ទៅ​ខ្នាត​ ១/៥០​ពាន់​ គឺ​មិនមែន​ជា​ការ​ខុសឆ្គង​អ្វី​ទេ​។​ ប៉ុន្ដែ​កម្ពុជា​ត្រូវ​តែ​ធ្វើ​យ៉ាងណា​បង្ហាញ​ពី​ដំណើ​ការ​នេះ​ឲ្យ​បាន​ច្បាស់លាស់​ ដោយ​បើក​ទូលាយ​ឲ្យ​មានការ​ចូលរួម​ជាស​កល​ ដែល​មាន​ទាំង​ភាគី​ វៀតណាម​ បារាំង​ និង​អង្គការសហប្រជាជាតិ​ដើម្បី​សិក្សា​និង​សម្រេច​រួម​។​

​បន្ថែម​ពី​នេះ​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​បន្ដ​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​ពន្យល់​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ច្បាស់ការ​ផ្ទេរ​ផែនទី​ ពី​ខ្នាត​ ១/១០០​ពាន់​ ទៅ​ខ្នាត​ ១/៥០​ពាន់​ មិន​ឲ្យ​បាត់ដី​ឡើយ​។​លោក គឹម សុខ អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គមលោក​ គឹ​ម​ សុខ​៖«​រដ្ឋាភិបាល​ត្រូវ​បង្ហាញ​តម្លាភាព​ប្រាប់​ពលរដ្ឋ​ខ្មែរ​ ឲ្យ​ច្បាស់​តើ​ការ​ផ្ទេរ​ពី​ខ្នាត​ ១/១០០​ពាន់​ ទៅ​ខ្នាត​ ១/៥០​ពាន់​ ដែល​រដ្ឋាភិបាល​បាន​ពន្យល់​ថា​ល្អ​ ហើយ​ខ្ញុំ​ក៏​គិត​ថា​វា​មិន​ខុស​ដែរ​ទេ​ ប៉ុន្ដែ​ត្រូវ​ធានា​ឲ្យ​បាន​ច្បាស់​ថា​ មិន​ឲ្យ​បាត់ដី​ទេ​ ១៨១​ពាន់​ ០៣៥​ គីឡូ​ម៉ែត្រការ៉េ​ហ្នឹង​ ហើយ​ត្រូវ​និយាយ​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ ការ​ប្រើ​ខ្នាត​ថ្មី​នេះ​គឺ​យក​តាម​អង្គការសហប្រជាជាតិ​មិនមែន​យក​តាម​វៀតណាម​បោះពុម្ព​ក្រោយ​ទេ​»​។​

​យ៉ាងណា​ លោក​សាទរ​ដំណើរ​ទស្សនកិច្ច​របស់​ សម្ដេច​ ហ៊ុន​ សែន​ ទៅ​កាន់​ប្រទេស​វៀតណាម​។​ តែ​លោក​សុំ​ឱ្យ​មេដឹកនាំ​កម្ពុជា​ ប្រកាន់​ជំហរ​ រឿង​នេះ​អោយ​បាន​រឹង​មាំ​ នៅ​ចំពោះ​មុខ​មេដឹកនាំ​វៀតណាម​។​

​តែ​សម្រាប់​លោក​ វ៉ា​ គឹ​ម​ហុង​ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​បាន​អះអាង​ថា​ ការ​បោះបង្គោល​ព្រំដែន​រហូត​មក​ដល់​ពេល​នេះ​គឺ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ណាស់​ដើម្បី​រក្សា​បូរណភាព​ទឹកដី​។​ លោក​បន្ដ​ថា​ ប្រសិនបើ​រាជរដ្ឋាភិបាល​មិន​យកចិត្ដទុកដាក់​ទេ​ម្លេះ​កម្ពុជា​បោះបង្គោល​ព្រំដែន​ រួច​ជា​យូរណាស់​មក​ហើយដោយ​មិន​ចាំបាច់​ដល់​ពេល​នេះនោះ​ទេ​។​ បើ​យោង​តាម​ប្រសាសន៍​របស់​ប្រធាន​គណៈ​ក​ម្មា​ការ​ព្រំដែន​ មិន​ថា​តែ​មុន​ទេ​ដែល​រាជរដ្ឋាភិបាល​ព្យាយាម​រក្សា​បូរណភាព​ទឹក​ សូ​ម្បី​តទៅ​ថ្ងៃ​មុខ​ក៏​រាជរដ្ឋាភិបាល​នៅ​តែ​ប្រកាន់​ជំហរ​បស់​ខ្លួន​ដដែល​។​

​លោក​ វ៉ា​ គឹ​ម​ហុង​៖«​ប្រសិនបើ​គេ​មិន​ការពារ​ទេ​គេ​បោះ​រួច​បាត់​ទៅ​ហើយ​ តែ​គេ​មិន​តាម​ គេ​តវ៉ា​ គេ​ប្រឆាំង​ គេ​តស៊ូ​មតិ​ ដើម្បី​ការពារ​បូរណភាព​ទឹកដី​សម្រាប់​ខ្មែរ​ទាំងអស់​គ្នា​ ខ្ញុំ​មិន​ថា​ឲ្យ​អ្នក​ណា​ទេ​ រដ្ឋាភិបាល​លោក​មានការ​ត​ព្វ​កិច្ច​បំរើ​ជាតិ​»​។​

​កាលពី​ខែ​មុន​នេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ជា​សាធារណៈ​ថា​ លោក​នឹង​ស្នើ​អោយ​ភាគី​វៀតណាម​ ទទួលយក​កិច្ចព្រមព្រៀង​មួយ​ផ្ទេរ​ខ្នាត​ផែនទី​ ពី​Bone​ ទៅ​ UTM​ ដោយ​មាន​ បារាំង​ជា​អ្នក​បោះពុម្ព​ ផែនទី​ថ្មី​នេះ​។​ សម្ដេច​ថា​ បើ​មាន​ផែនទី​ថ្មី​នេះ​ គឺ​ងាយស្រួល​ក្នុង​ការ​ វាស់វែង​ និង​ដាំ​បង្គោល​ព្រំដែន​ តែ​សម្ដេច​ថា​ បើ​មាន​កែប្រែ​មែន​ក៏​មិន​ប៉ះពាល់​ រដ្ឋធម្មនុញ្ញ​ដែរ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x