en     km
en     km

ល្បិច​ជន​ផ្ដាច់​ការ​នៅ​ Gambia​ ក្រាញ​អំណាច​ (មានសំឡេង)

Share

នៅ​ទីបំផុត​បុរស​ខ្លាំង​ម្នាក់​ដែល​កាន់​អំណាច​ ២២​ឆ្នាំ​ នៅ​ Gambia​ សម្រេច​ជ្រើសរើស​យក​សមរភូមិ​តវ៉ា​តាម​ផ្លូវច្បាប់​ ដើម្បី​អោយ​ខ្លួន​បាន​បន្ដ​កាន់​អំណាច​ ដែល​អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ តុលាការ​របស់​ប្រទេស​នេះ​ ស្ថិត​ក្រោម​អំណាច​របស់​ខ្លួន​។​


ប្រធានាធិបតី ប្រទេស Gambia លោក Yahya Jammeh

 

ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​ ២​ធ្នូ​ បាន​បិទ​បញ្ចប់​ ដោយ​លទ្ធផល​ជា​ផ្លូវការ​ប្រកាស​ថា​ មេដឹកនាំ​បក្ស​ប្រឆាំង​  Adama​ Barrow​ បាន​ជ័យជម្នះ​ លើ​គូប្រកួត​ គេ​ហៅ​ថា​ ជន​ផ្ដាច់​ការ​ Yahya​ Jammeh​។​ តែ​ជា​អកុសល​ លោក​ Adama​ Barrow​ កំពុង​តែ​ប្រឈម​មុខ​និង​ការ​តស៊ូ​មតិ​មួយទៀត​នៅ​តុលាការ​កំពូល​ តាម​ពាក្យបណ្ដឹង​របស់​លោក​ Yahya​ Jammeh​ ដែល​បាន​ប្ដឹង​ករណី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ ហើយ​គោលបំណង​នៃ​ពាក្យបណ្ដឹង​ គឺ​ ស្នើ​ទុក​លទ្ធផល​បោះ​ឆ្នោត​ជា​មោឃៈ​។​ ករណី​នេះ​ នាំ​អោយ​អ្នក​សង្កេតការណ៍​ដាក់​ការ​ព្រួយបារម្ភ​ថា​ លោក​ Adama​ Barrow​ ទំនង​មិន​អាច​ឡើង​កាន់​អំណាច​បាន​ទេ​។​

​តាម​រដ្ឋធម្មនុញ្ញ​ប្រទេស​ Gambia​ អ្នក​ឈ្នះ​ឆ្នោត​នឹង​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី​១៨​មក​រា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​។​ ប៉ុន្ដែ​ពេល​នេះ​សំណុំរឿង​បាន​ឡើង​ដល់​តុលាការ​កំពូល​ទៅ​ហើយ​ ដែល​អ្នក​សង្កេតការណ៍​មើលឃើញ​ថា​ លោក​ Yahya​ Jammeh​ ប្រើ​យុទ្ធវិធី​នេះ​ ដើម្បី​ក្រាញ​អំណាច​ ព្រោះ​តុលាការ​របស់​ប្រទេស​នេះ​ មិន​ទាន់​មាន​ឯករាជ្យ​ត្រឹមត្រូវ​នោះ​ទេ​។​

​យ៉ាងណា​ក៏​ដោយ​ គណៈ​ក​ម្មា​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រទេស​នេះ​  ក៏​ជាដើម​បណ្ដឹង​ផង​ដែរ​ប្ដឹង​លោក​ Jammeh​ ទៅ​តុលាការ​កំពូល​ពី​បទ​ បង្ក​អសន្ដិសុខ​ និង​បំពាន​អំណាច​រដ្ឋ​ បន្ទាប់​ពី​បុរស​ខ្លាំង​រូប​នេះ​ បញ្ជា​ឱ្យ​កង​អង្គរក្ស​របស់​ខ្លួន​ចូល​ទៅ​ឡោម​ព័ន្ធ​ស្នាក់​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ ហើយ​ចាប់​មន្ដ្រី​បោះ​ឆ្នោត​ធ្វើ​ជា​ចំណាប់ខ្មាំង​ ដើម្បី​ អោយ​ប្រកាស​ទុក​លទ្ធផល​បោះ​ឆ្នោត​ជា​មោឃៈ​ ប៉ុន្ដែ​លទ្ធភាព​នេះ​ត្រូវ​បាន​ច្រានចោល​។​

​នៅ​ពេល​ដែល​ដឹង​ថា​ ខ្លួន​ចាញ់ឆ្នោត​ជា​បណ្ដើរៗ​ ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត​ លោក​ Jammeh​  បាន​បញ្ជា​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ទាំងអស់​ ផ្អាក​ការ​ផ្សាយ​លទ្ធផល​បោះ​ឆ្នោត​ ក្រោម​ហេតុផល​ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​។​ តែ​យ៉ាងណា​ មន្ដ្រី​គណៈ​ក​ម្មា​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ មិន​ស្ដាប់បង្គាប់​ឡើយ​ដោយ​បញ្ចេញ​លទ្ធផល​នេះ​ តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ និង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជំនួស​វិញ​ ដែល​ទីបំផុត​លទ្ធផល​ផ្លូវការ​ប្រាប់​ថា​ មេដឹកនាំ​បក្ស​ប្រឆាំង​ Adama​ Barrow​ ជា​អ្នក​ឈ្នះ​ឆ្នោត​។​ ដោយ​មិន​ទទួលយក​លទ្ធផល​បោះ​ឆ្នោត​ លោក​ Jammeh​ ប្រាប់​ថា​ បើ​តុលាការ​កាត់​អោយ​លោក​ចាញ់ក្ដី​លោក​សុខចិត្ត​ចុះ​ចេញពី​អំណាច​។​តែ​ទន្ទឹម​នឹង​នេះ​ លោក​Adama​ Barrow​ ក៏​បាន​ប្រកាស​ដែរ​ថា​ នៅ​ថ្ងៃ​ទី​ ១៨​មក​រា​ លោក​នឹង​ស្បថ​ចូល​កាន់​តំណែង​ ដោយ​ប្រកាស​ជា​ឯកតោភាគី​ថា​ លោក​គឺជា​ប្រធានាធិបតី​ ឈ្នះ​ឆ្នោត​ តាម​ឆន្ទៈ​របស់​ប្រជាជន​៕​ ប្រភព​:​ The​ Gaurdian​ and​ Chicago​ Tribune​

 

Share

ព័ត៌មានទាក់ទង

Image