នៅថ្ងៃសុក្រទី១៦ធ្នូនេះ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក ផ្លា ឌីមៀរពូទីន ដែលទៅដល់ទីក្រុងតូក្យូកាលពីថ្ងៃម្សិលមិញ បានចាប់ផ្ដើមចរចាជាមួយនាយករដ្ឋមន្ត្រីជប៉ុនស៊ីនសូអាបេអំពីជំលោះដែនទឹកដោយសារអតីតសហភាពសូវៀតបានរឹបអូសកោះជប៉ុនមួយចំនួនក្រោយពីសង្គ្រាមលោកលើកទី២ ។
តាមទីក្នាក់ងារសារព័ត៌មានរ៉យទ័រ លោកពូទីន និង លោក ស៊ិន សូអាបេ មិនត្រឹមតែលើកឡើងពីបញ្ហាជម្លោះដែនកោះប៉ុណ្ណោះទេ តែថែមទាំងលើកឡើងអំពីសហប្រតិបត្តិសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ។
ប្រធានាធិបតីរុស្ស៊ី ផ្លាឌីមៀរពូទីន ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុននៅថ្ងៃនេះ ត្រូវគេរំពឹងថា លោកនឹងផ្សះផ្សា ដំបៅស្នាមដែលកើតមានជាប្រវត្តិសាស្ដ្រ ហើយមានទំនុកចិត្តចំពោះគ្នាឡើងវិញ។ ប៉ុន្ដែអ្នកសង្កេតការណ៍មើលឃើញថា ទស្សនកិច្ចរបស់លោកពូទីន ផ្ដើមឱ្យមានការចោទសួរអំពីសម្ព័នភាពរវាងរុស្ស៊ី និងប្រទេសចិន ខណៈដែលទីក្រុងតូក្យូនិងទីក្រុងប៉េកាំង មានជម្លោះជាមួយគ្នាយ៉ាងខ្លាំងលើដែនទឹកនៃសមុទ្រចិនខាងកើត៕ប្រភព:REUTER