កាលពីយប់ថ្ងៃព្រហស្បតិ៍ទី១៥ធ្នូ ភ្លៀងបានធ្លាក់យ៉ាងខ្លាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយនៅកម្ពុជា។ តាមទំព័រហ្វេសប៊ុក របស់ក្រសួងធនធានទឹក និង ឧតុនិយមចុះផ្សាយនៅថ្ងៃសុក្រទី១៦ធ្នូនេះ ខេត្តមួយចំនួន បានជន់លិចយ៉ាងខ្លាំង តែខេត្តត្បូងឃ្មុំ និង ខេត្តពោធិ៍សាត់ ជន់លិចខ្លាំងជាងគេ ដែលបង្កឲ្យមានការជន់លិចកំណាត់ផ្លូវមួយចំនួន។
ជំនន់ទឹកភ្លៀង នៅខេត្តត្បូងឃ្មុំជំនន់ទឹកភ្លៀង នៅខេត្តត្បូងឃ្មុំ[/caption]ខេត្តត្បូងឃ្មុំ ភ្លៀងធ្លាក់ក្នុងបរិមាណ ៩៥ មីល្លីម៉ែត្រ បានបង្កជាជំនន់ទឹកភ្លៀងជន់ហូរកាត់ពីលើកំណាត់ផ្លូវជាតិលេខ ៧ នាព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៦ នេះ ចំនួន ២កន្លែងដោយមាន ទីតាំង ក្នុងភូមិសាស្ត្រស្រុកពញាក្រែក ស្ថិតនៅភូមិក្រែក ឃុំក្រែក ទឹកជន់ហូរកាត់ពីលើផ្លូវប្រវែង ៤៥០ ម៉ែត្រ ជម្រៅពី ០,២-០,៤ ម៉ែត្រ និង ទីតាំងមួយទៀតគឺនៅ ភូមិពោធិក្រោម ឃុំកោងកាង ទឹកជន់ហូរកាត់ពីលើផ្លូវប្រវែង ៩០ ម៉ែត្រ ជម្រៅពី ០,១-០,២ ម៉ែត្រ។
ចំណែកឯខេត្តពោធិ៍សាត់ក៏ទទួលរងគ្រោះជំនន់ទឹកភ្លៀង ដែលបានធ្លាក់ក្នុងបរិមាណ ៣១ មីល្លីម៉ែត្រ នាព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៦ នេះ បានបង្កឱ្យផ្លូវមួយចំនួនក្នុងក្រុងពោធិ៍សាត់ រងនូវការលិចលង់៕
ជំនន់ទឹកភ្លៀង នៅខេត្តត្បូងឃ្មុំ
ជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់
ជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់
Post Views: 207