en     km
en     km

ពលរដ្ឋ​ខ្មែរ​នៅ​អា​មេ​រិ​ក​សុំ​ឱ្យ​ក្រុមហ៊ុន​ប្រេង​ Chevron​ បង្ហាញ​កាមេរ៉ា​សុវត្ថិភាព​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​

Share

ភ្នំពេញ៖ ​ពលរដ្ឋ​ខ្មែរ​អា​មេ​រិ​ក​កាំ​ង​ដែល​រស់នៅ​លើក​ទឹកដី​អា​មេ​រិ​ក​ បាន​ដាក់​ពាក្យបណ្ដឹង​មួយ​ទៅ​កាន់​តុលាការ​អា​មេ​រិ​ក​នៅ​រដ្ឋ​ California​ ដោយ​ស្នើ​សុំ​តុលាការ​បង្គាប់​ទៅ​ក្រុមហ៊ុន​ប្រេង​អា​មេ​រិ​ក​ Chevron​ ផ្ដល់​វី​ដេ​អូ​ដែល​បាន​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​ ពី​រូបភាព​នៃ​ការ​ធ្វើឃាត​ទៅ​លើ​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ទីក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ១០​ កក្កដា​ ឆ្នាំ​២០១៦​។​ នេះ​បើ​តាម​ឱ្យ​ដឹង​ពី​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ សម​ រ​ង្ស៊ី​។​

រូបភាពពិធីដង្ហែរសពលោកបណ្ឌិត កែម ឡី។
រូបភាពពិធីដង្ហែរសពលោកបណ្ឌិត កែម ឡីនៅទីក្រុងភ្នំពេញ។

​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ សម​ រ​ង្ស៊ី​ ពលរដ្ឋ​ខ្មែរ​រស់នៅ​អា​មេ​រិ​ក​ ដែល​ដាក់​ពាក្យបណ្ដឹង​ស្នើ​ក្រុមហ៊ុន​សារ​ជីវ​កម្ម​ប្រេង​ អា​មេ​រិ​ក​ Chevron​ បញ្ចេញ​ រូបភាព​កាមេរ៉ា​សុវត្ថិភាព​បាញ់​សម្លាប់​លោក​ កែម​ ឡី​  ពួក​គាត់​គឺជា​ក្រុម​អ្នក​បាន​ដាក់​ពាក្យ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ICC​ ករណី​រំលោភសិទ្ធិ​មនុស្ស​។​

សូមបញ្ជាក់​ថា ក្រុមហ៊ុន​សារ​ជីវ​កម្ម​ប្រេង​ អា​មេ​រិ​ក​ Chevron​ មាន​មូលដ្ឋាន​នៅ​ក្រុង​ San​ Ramon,​ California​ សហរដ្ឋអាមេរិក។

លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​បាន​ខ្មាញ់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ម្ដុំ​ស្ដុ​ប​បូកគោ​ ក្នុង​ហាង​ស្ដា​ម៉ាត​កន្លែង​ចាក់​សាំង​របស់​ស្ថានីយ​កាល់​តិច​ កាលពី​ថ្ងៃ​ទី​១០​ កក្កដា​ ឆ្នាំ​២០១៦​។​

​មក​ដល់​ពេល​នេះ​ មាន​រយៈពេល​ជាង​៥​ខែ​ហើយ​ តែ​ដំណើររឿង​ក្ដី​របស់​លោក​មិន​ទាន់​ដំណើរ​នៅឡើយ​ទេ​ ខណៈ​ជនសង្ស័យ​ម្នាក់​បាន​អះអាង​ថា​ ខ្លួន​ជា​ខ្មាន់កាំភ្លើង​ ឈ្មោះ​ ជួប​ សម្លាប់​ នោះ​ ឃុំខ្លួន​នៅ​ព​ធ​ន្ធ​នាគារ​ព្រៃ​សរ​ ក៏​មិន​ទាន់​បើក​ការ​ជំនុំ​ជម្រះក្ដី​លើ​បុរស​នេះ​នៅឡើយ​ដែរ​៕​


Share

Image
Image
Image