ភ្នំពេញ ៖ សេចក្ដីជូនដំណឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឱ្យដឹងថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ គឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាក់ការផ្គត់ផ្គង់ទឹក ចាប់ពីផ្លូវលេខ១CA ដល់ផ្លូវលេខ ១៩CA ដែលស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់ពីម៉ោង០៩យប់ដល់ម៉ោង ៤ព្រឹក ។
តាមសេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញដដែលគឺការផ្អាកផ្គត់ផ្គង់ទឹករយៈពេល៧ម៉ោងនេះ គឺ ដើម្បីតភ្ជាប់បំពង់មេនាំទឹកថ្មីទំហំ៣០០មីល្លីម៉ែត្រនៅខាងលិចនៃចិញ្ចើមផ្លូវជាតិលេខ២ ចាប់ពីស្ពានអាកាសក្បាលថ្នល់ដល់រង្វង់មូលព្រះនរាយណ៍។
តាមសេចក្ដីជូនដំណឹងនោះ សូមស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើមេត្តាជ្រាប និងត្រៀមបម្រុងទឹកទុកសម្រាប់តម្រូវការប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនដោយក្ដីអនុគ្រោះ៕