en     km
en     km

លោក​ ឌូ​ទើ​តេ​ ៖​ ខ្ញុំ​ប្រហែលជា​ស្លាប់​មុន​ខ្ញុំ​បញ្ចប់​អាណត្តិ​ជា​ប្រ​ធានា​ធីប​តី​ 

Share

បុរស​ខ្លាំង​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ដែល​ឡើង​កាន់​អំណាច​ជាង​៦​ខែ​ដោយ​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​បាន​និយាយ​ដោយ​អស់​សង្ឃឹមថា​ លោក​ប្រហែលជា​មិន​បាន​កាន់​អំណាច​រហូត​ដល់​ការ​ចប់​អាណត្តិ​របស់​លោក​បាន​ទេ​ គឺ​ លោក​អាច​នឹង​ស្លាប់​មុន​អាយុ​៧៧​ឆ្នាំ​។​

ថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ។
ថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ។

​លោក​ ឌូ​ទើ​តេ​ បាន​បញ្ជាក់​ទៀត​ថា​ អ្វី​ដែល​ធ្វើ​លោក​មិន​អាច​បំពេញ​បំណង​បាន​នោះ​ ដោយសារ​តែ​ជម្ងឺ​ជា​ច្រើន​បាន​បៀ​ន​បៀត​រាង​កាយ​របស់​លោក​ ដូច​ជា​ ជម្ងឺ​ឈឺសន្លាក់​ឆ្អឹងខ្នង​ជាដើម​ ដែល​នាំ​អោយ​មាន​ពា​ធ​ឈាម​ ហើយ​ម្យ៉ាងទៀត​លោក​មាន​ជម្ងឺ​សួត​ដោយសារ​ជក់បារី​កាលពី​នៅ​ជា​យុវជន​។​ 

​លោក​ ឌូ​ទើ​តេ​ បាន​និយាយ​ប្រាប់​ពលរដ្ឋ​ហ្វី​លី​ពី​ន​នៅ​ពេល​លោក​មក​ធ្វើ​ទស្សនកិច្ច​កម្ពុជា​ថា​ លោក​ចាស់​នៅ​ទៅ​ហើយ​ ហើយ​លោក​មិន​ធានា​ថា​លោក​នឹង​អាច​បន្ដ​អាណត្តិ​របស់​លោក​នោះ​ទេ​ នៅ​ពេល​លោក​មាន​អាយុ​ ៧៧​ឆ្នាំ​។​

​លោក​ ឌូ​ទើ​តេ​ នៅ​ពេល​នេះ ​លោក​មាន​អាយុ​ ៧១​ឆ្នាំ​ លោក​នឹង​បន្ដ​កាន់​តំណែង​ជា​ប្រធានាធិបតី​រហូត​ដល់​ឆ្នាំ​២០២២ ​ប៉ុន្ដែដោយសារ​តែ​សុខភាព​ប្រហែល​ធ្វើ​អោយ​លោក​មិន​អាច​កាន់​តំណែង​យូរ​បានឡើយ​។​

​លោក​ ឌូ​ទើ​តេ​ ដែល​កាន់​អំណាច​ជា​ប្រធានាធិបតី​ទើបតែ​បាន​ជាង​ ៦​ខែ គឺ លោក​បាន​សម្លាប់​អ្នករត់ពន្ធ​គ្រឿ​ញៀន​ ជាង​៥​ពាន់​នាក់​។​
​ដោយសារ​ករណី​លោក​ឌូ​ទើ​តេ​ ប្រឈម​មុខ​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព​របស់​លោក​ដែល​មានការ​គំរាម​គំ​ហែង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​៕​ប្រភព​:AFP​

Share

Image
Image
Image