បុរសខ្លាំងនៅប្រទេសហ្វីលីពីនដែលឡើងកាន់អំណាចជាង៦ខែដោយសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនបាននិយាយដោយអស់សង្ឃឹមថា លោកប្រហែលជាមិនបានកាន់អំណាចរហូតដល់ការចប់អាណត្តិរបស់លោកបានទេ គឺ លោកអាចនឹងស្លាប់មុនអាយុ៧៧ឆ្នាំ។
លោក ឌូទើតេ បានបញ្ជាក់ទៀតថា អ្វីដែលធ្វើលោកមិនអាចបំពេញបំណងបាននោះ ដោយសារតែជម្ងឺជាច្រើនបានបៀនបៀតរាងកាយរបស់លោក ដូចជា ជម្ងឺឈឺសន្លាក់ឆ្អឹងខ្នងជាដើម ដែលនាំអោយមានពាធឈាម ហើយម្យ៉ាងទៀតលោកមានជម្ងឺសួតដោយសារជក់បារីកាលពីនៅជាយុវជន។
លោក ឌូទើតេ បាននិយាយប្រាប់ពលរដ្ឋហ្វីលីពីននៅពេលលោកមកធ្វើទស្សនកិច្ចកម្ពុជាថា លោកចាស់នៅទៅហើយ ហើយលោកមិនធានាថាលោកនឹងអាចបន្ដអាណត្តិរបស់លោកនោះទេ នៅពេលលោកមានអាយុ ៧៧ឆ្នាំ។
លោក ឌូទើតេ នៅពេលនេះ លោកមានអាយុ ៧១ឆ្នាំ លោកនឹងបន្ដកាន់តំណែងជាប្រធានាធិបតីរហូតដល់ឆ្នាំ២០២២ ប៉ុន្ដែដោយសារតែសុខភាពប្រហែលធ្វើអោយលោកមិនអាចកាន់តំណែងយូរបានឡើយ។
លោក ឌូទើតេ ដែលកាន់អំណាចជាប្រធានាធិបតីទើបតែបានជាង ៦ខែ គឺ លោកបានសម្លាប់អ្នករត់ពន្ធគ្រឿញៀន ជាង៥ពាន់នាក់។
ដោយសារករណីលោកឌូទើតេ ប្រឈមមុខយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់លោកដែលមានការគំរាមគំហែងធ្វើរដ្ឋប្រហារទម្លាក់ជាច្រើនលើកច្រើនសារមកហើយ៕ប្រភព:AFP