en     km
en     km

​អា​មេ​រិ​ក​សម្រេច​ព្យួរ​ជំនួយ​ជាង​៤៣៣​លាន​ដុល្លារ​ ដែល​ត្រូវ​ផ្ដល់​ឱ្យ​ប្រទេស​ហ្វី​លី​ពី​ន​

Share

​សហរដ្ឋអាមេរិក​សម្រេច​ព្យួរ​ជំនួយ​ជា​កញ្ចប់​ សម្រាប់​ប្រទេស​ហ្វី​លី​ពី​ន​ដោយសារ​តែ​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ព្រួយបារម្ភ​អំពី​ការ​រំលោភសិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​ច្បាប់​ ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ក្រោម​ការ​ដឹកនាំ​របស់​ ប្រធានាធិបតី​ រ៉ូ​ឌ្រី​ហ្គូ​ ឌូ​ទើ​តេ​។​

 ប្រធានាធិបតី​ រ៉ូ​ឌ្រី​ហ្គូ​ ឌូ​ទើ​តេ
ប្រធានាធិបតី​ រ៉ូ​ឌ្រី​ហ្គូ​ ឌូ​ទើ​តេ
​ស្ដ្រី​អ្នកនាំពាក្យ​ស្ថានទូត​អា​មេ​រិ​ក​ ប្រចាំ​ទីក្រុង​ម៉ានីល​ បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ ដែល​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​ទី​ភ្នា​ក់​សារព័ត៌មាន​ AFP​ បាន​និយាយ​ថា​ សេចក្ដីសម្រេច​នោះ​ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈ​ក​ម្មា​ការ​ប្រឹក្សា​ជំនួយ​បរទេស​ បាន​ចាត់​ទុក​ប្រទេស​ហ្វីល​ពី​ន​ ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​ ដែល​មិន​អាច​អនុវត្ត​បាន​នូវ​សហប្រតិបត្តិការ​អភិវឌ្ឍ​សហសវត្ស​។​

​លោកស្រី​ ម៉ូ​លី​ ហ្គោ​ស៊ី​ណា​ បាន​និយាយ​ថា​ ប្រទេស​ហ្វី​លី​ពី​ន​ បាន​បាត់បង់​គុណភាព​និង​តម្លៃ​របស់​ខ្លួន​ ដើម្បី​ទទួល​ជំនួយ​សហរដ្ឋអាមេរិក​ ដោយសារ​តែ​ប្រទេស​នេះ​ដែល​មាន​មេដឹកនាំ​ថ្មី​ ឌូ​ទើ​តេ​ បាន​រំលោភសិទ្ធិ​មនុស្ស​។​

​ជំនួយ​សហរដ្ឋអាមេរិក​រយៈពេល​ ៥​ឆ្នាំ​ ដែល​គេ​ហៅ​ថា​ ជា​ជំនួយ​កញ្ចប់​សម្រាប់​ប្រទេស​ហ្វី​លី​ពី​ន​ មាន​តម្លៃ​ជា​ទឹកប្រាក់​ ៤៣៣​លាន​៩​សែន​ដុល្លារ​ បាន​ត្រូវ​ព្យួរ​ទាំងស្រុង​។​ អ្វី​ដែល​នាំ​អោយ​មានការ​ព្យួរ​ជំនួយ​សម្រាប់​ប្រទេស​ហ្វី​លី​ពី​ន​ ដោយសារ​តែ​ប្រទេស​នេះ​ ត្រូវ​បាន​អា​មេ​រិ​ក​មើលឃើញ​ថា​ មិន​អាច​អនុវត្ត​បាន​អភិបាលកិច្ច​ប្រជាធិបតេយ្យ​ និង​សេរីភាព​សេដ្ឋកិច្ច​ឡើយ​។​

​អា​មេ​រិ​កបាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ប្រធានាធិបតី​ ឌូ​ទើ​តេ​ ដែល​បាន​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ ជាង​៥​ពាន់​នាក់​ ករណី​បោសសំអាត​គ្រឿងញៀន​ដែល​អា​មេ​រិ​ក​ចាត់​ទុក​ថា​ បាន​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​។​

​ប្រទេស​នៅ​អាស៊ី​ដែល​ទទួល​ជំនួយ​របស់​អា​មេ​រិ​ក​សម្រាប់​ឆ្នាំ​ ២០១៧​ គឺ​ ប្រទេស​សី​រី​លង្កា​ តែ​មួយ​គត់​ ហើយ​ក្រៅពី​នោះ​ ស្ថិត​នៅ​ក្នុង​ការ​ពិចារណា​នៅឡើយ​៕​ប្រភព​:AFP

Share

ព័ត៌មានទាក់ទង

Image