loader

បទ​សម្ភាសន៍​៖​តើ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ Duterte​ បាន​ផ្ដល់​មេរៀន​អ្វីខ្លះ​ដល់​កម្ពុជា​?​🔊

​ភ្នំពេញ​៖​ ដំណើ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ រ៉ូ​ឌ្រី​ហ្គូ​ ឌូ​តឺ​តេ​ មក​កម្ពុជា​តប​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ខ្មែរ​ បាន​ផ្ដើម​ឱ្យ​មានការ​ចោទសួរ​ជា​ច្រើន​ ពី​ផលប្រយោជន៍​អ្វីខ្លះ​សម្រាប់​កម្ពុជា​។

hun-sen​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​  អ្នក​ស្រាវជ្រាវ​នយោបាយ​ការ​បរទេស​ និង​ច្បាប់​អន្ដរជាតិ​មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ដោយ​លោក​យល់​ថា​ តាម​រយៈ​ទស្សនកិច្ច​របស់​លោក​ Duterte​ គឺ​កម្ពុជា​គួរតែ​សំឡឹង​មើល​ហ្វី​លី​ពី​ន​នូវ​ចំណុច​ល្អ​មួយ​ចំនួន​ ដែល​កម្ពុជា​អាចយ​កមក​អនុវត្ដ​បាន​។​ លោក​ថា​ជាក់ស្ដែង​ដូច​ជា​ករណី​បោសសំអាត​គ្រឿងញៀន​ នឹង​ការ​តាំងចិត្ដ​ក្នុង​នាម​ជា​មេដឹកនាំ​ដែល​គិតគូរ​ពី​ប្រយោជន៍​ជាតិ​ជាង​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​តែ​យ៉ាងនេះ​ក្ដី​អ្នកវិភាគ​រូប​នេះ​យល់​ថា​ ហ្វី​លី​ពី​ន​មាន​ចំណុច​ល្អ​មួយ​ចំនួន​ក៏​ពិតមែនតែ​ពី​ចំណុច​ដែល​កម្ពុជា​មិន​គួរ​យក​គំរូ​តាម​ផង​ដែរ​ដូច​ជា​ ការ​បដិសេធ​ចំណងទាក់ទង​ជាមួយ​បរទេស​ ដែល​ករណី​នេះ​លោក​ថា​ ទ​ង្វើ​នេះ​គឺជា​ការ​ធ្វើ​ឲ្យ​ប្រទេស​ដើរ​ថយក្រោយ​។​  នៅ​ពេល​ជាមួយ​គ្នា​នេះ​លោក​យល់​ថា​លោក​ ឌូ​តឺ​តេ​ អាច​ពិភាក្សា​ ជាមួយ​មេដឹកនាំ​ខ្មែរ​ពី​រឿង​ទំនាស់​នៅ​សមុទ្រ​ចិន​ខាងត្បូង​គឺ​ក្នុង​បំណង​ដើម្បី​ឲ្យ​កម្ពុជា​គាំទ្រ​ខ្លួន​ គឺ​ធ្វើ​យ៉ាងណា​ អាច​ទាញ​ផលប្រយោជន៍​ពី​ចិន​មក​វិញ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សាស្ដ្រាចារ្យចម្រៀងបុរាណ៖ ធនធានអ្នកច្រៀងបុរាណមានមិនដល់១០នាក់ផងដែលអាចប្រើការបានកម្ពុជា

គេតែងតែលឺចម្រៀងបុរាណនៅតាមពិធីបុណ្យជាតិនានា ជា[...]

បទយកការណ៍៖ យុទ្ធនាការ១៦ថ្ងៃនៃទិវាសិទ្ធិមនុស្សឆ្នាំនេះផ្តោតលើ«ស្ត្រីរួមគ្នាដើម្បីសិទ្ធិការងារ»និង«ការផ្សព្វផ្សាយបញ្ហាហឹង្សាលើស្រី្តដោយប្រុងប្រយ័ត្ន»

ភ្នំពេញ៖ ទិវាសិទ្ធិមនុស្សឆ្នាំ២០២២នេះ ស្ថាប័ន[...]

បទយកការណ៍៖ អាណាព្យាបាលមកលើកទឹកចិត្តកូននៅមុខមណ្ឌលប្រឡងចង់ឃើញកូនៗទទួលបានជោគជ័យចេញពីសមត្ថភាពពិតប្រាកដ

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x