loader

ការ​ប្រមូល​ពន្ធ​មិន​មាន​តម្លាភាព​នាំ​ឱ្យ​កម្ពុជា​បាត់ប្រាក់​ចំណូល​រាប់រយ​លាន​ដុល្លារ​🔊

​ភ្នំពេញ​៖​អង្គការ​តម្លាភាព​កម្ពុជា​នៅ​ថ្ងៃនេះ​បាន​រៀបចំ​កម្មវិធី​ស​និ្ន​សី​ទ​ថ្នាក់​ជាតិ​មួយ​ស្ដី​ពី​«​សុចរិត​ភាព​ធុរកិច្ច​»​។​ កម្ម​វី​ធី​នេះ​សំដៅ​ជម្រុញ​ ឱ្យ​មាន​ភាព​ស្មើគ្នា​លើ​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ​និង​សំដៅ​កាត់​បន្ថយ​អំពើ​រពុក​រលួយ​ក្នុង​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​។​

h

ក្នុង​កម្មវិធី​នេះ​ មន្ត្រី​អង្គការ​តម្លាភាព​ និយាយ​ថា​ កម្ពុជា​នៅ​បន្ត​បាត់​ថវិកា​ពី​ការ​បង់ពន្ធ​ផ្សេងៗ​ជា​ច្រើន​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​។​ លោក​ថា​អ្វី​ដែល​លោក​សំអាង​នេះ​ដោយ​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​។​ កម្មវិធី​នេះ​មានការ​ចូលរួម​ពី​ក្រសួង​ពាក់​ព​ន្ធ័​ អង្គការ​ជាតិ​  អន្តជាតិ​  និង​ម្ចាស់​អាជីវកម្ម​ប្រមាណ​ជា​ ជាង​ ១០០​នាក់​ ដោយ​ធ្វើ​ឡើង​នៅ​ សណ្ឋាគារ​រ៉ា​ហ្វ​ល​ ឡឺ​រូ​យ៉ា​ល់​ ក្នុង​រាជា​ធានី​ភ្នំពេញ​។​ ​អំពើ​រពុក​រលួយ​ទៅ​លើ​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ ក្នុង​ឆ្នាំ​២០១៥​ មាន​សភាព​ធ្ងន់ធ្ងរ​ ដែល​ជះ​ផល​លំបាក​ដល់​ម្ចាស់​អាជីវកម្ម​ទាំងនោះ​។​

​នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ ឱ​ក​ សេរី​សោ​ភក្តី​ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ក្នុង​កម្មវិធី​ស​និ្ន​សី​ទ​ថ្នាក់​ជាតិ​ ស្ដី​ពី​សុចរិត​ភាព​ធុរកិច្ច​។​ ​ដូច​គ្នា​នេះ​ដែរ​លោក​ ស្រ៊ុ​ន​ ស្រួយ​ ទីប្រឹក្សា​ស្រាវជ្រាវ​ពី​ករណី​សិក្សា​ស្ដី​ពី​ ការ​ប្រមូល​ពន្ធ​ពី​វិស័យ​ ឯកជន​ និង​ការ​បង្កើត​បរិយាកាស​ធុរកិច្ច​ដែល​ធានា​នូវ​ភាព​ស្មើរ​គ្នា​ បាន​ធ្វើ​បទ​បង្ហាញ​ពី​ករណី​សិក្សា​ អំពុក​រលួយ​ នៅ​ក្នុង​វិ​ស៏​យ​ពន្ធ​ថា​ អាជីវកម្ម​ខ្នាត​តូច​ និង​ មធ្យម​ មានការ​លំបាក​ក្នុង​ការ​ចុះបញ្ជី​ស្របច្បាប់​ក្នុង​រដ្ឋ​ដោយសារ​ច្បាប់​ ចុះបញ្ជី​មាន​ភាព​ស្មុ​ក​ស្មាញ​។​ លោក​ថា​ កត្តា​នេះ​ធ្វើ​ឲ្យ​អំពើ​ពុក​រលួយ​កើតឡើង​ ដោយ​ការ​ឃុបឃិត​គ្នា​រវាង​មន្ត្រី​ពន្ធដារ​ និង​ ម្ចាស់​អាជីវកម្ម​ និង​មាន​ហេតុផល​ផ្សេងៗ​ទៀត​។

​ថ្លែង​តាម​រយៈ​អ្នកបកប្រែ​លោកស្រី​ ម៉ា​ទីណា​ ថ្វ​ស​ ម៉​លី​ន​ អ្នកសម្របសម្រួល​ការ​គ្រប់​គ្រង់​ហិរញ្ញវត្ថុ​សា​រណៈ​នៃ​ស្ថានទូត​ស៊ុ​យ​អែ​ត​ប្រចាំ​កម្ពុជា​ លោកស្រី​មាន​ប្រសាសន៍​ថា​ អំពើ​ពុក​រលួយ​ក្នុង​វិស័យ​ធុរកិច្ច​នៅ​កម្ពុជា​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដាក់​ទុន​វិនិយោគ​ក្នុង​ប្រ​ទេ​កម្ពុជា​ ព្រោះ​ធ្វើ​ឱ្យ​មានការ​បង្កើន​ចំពោះ​ការ​ចំណាយ​ទុន​។​ លោកស្រី​បន្ត​ថា​ រដ្ឋាភិបាល​គួរតែ​បង្ហាញ​ពី​តារាង​ការ​បង់​ពន្ធដារ​ដល់​ប្រជាពលរដ្ឋ​ ដើម្បី​ឲ្យ​ដឹង​ថា​លុយ​ ដែល​គេ​បង់​នោះ​ចាយ​បាន​ត្រឹមត្រូវ​ឬ​យ៉ាងណា​។​

​ចំណែក​លោក​ ប៉ិច​ ពិសី​ នាយ​កម្មវិធី​ជាន់ខ្ពស់​ នៃ​អង្គការ​តម្លាភាព​កម្ពុជា​មាន​ប្រសាសន៍​ថា​ ក្នុង​មួយ​ឆ្នាំៗ​កម្ពុជា​បាត់​ថវិកា​ដោយសារ​ ការ​ប្រមូល​ពន្ធ​មិន​ត្រឹមត្រូវ​។​ លោ​កថា​រដ្ឋាភិបាល​គួរតែ​ពង្រឹង​ ច្បាប់​ក្នុង​ការ​ប្រមូល​ពន្ធ​ឲ្យ​បាន​ច្បាស់លាស់​។​ ជុំវិញ​បញ្ហា​នេះ​លោក​ រាជ​ រ៉ា​ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ធុរកិច្ច​ និង​វិនិយោគទុន​ និង​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​តាម​រយៈ​ការ​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ចុះ​ញ្ជី​ក្នុង​ក្រសួង​ជាដើម​។​

​តែ​យ៉ាង​ក៏​ដោយ​លោក​ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​មិន​បាន​ឆ្លើ​ប​តប​ពី​ការ​បាត់​ថវិកា​ពី​ការ​បង់ពន្ធ​ដោយ​លើក​ឡើង​ពី​មន្ត្រី​សង្គម​ស៊ី​វិល​នោះ​ទេ​ទោះជា​លោក​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ​ក្ដី​។

​យោង​តាម​របាយការណ៍​ ស្ដី​ពី​ស​ន្ទ​ស្សន៍​ធ្វើ​ធុរកិច្ច​ឆ្នាំ​២០១៤​ របស់​ធានា​គារ​ពិភពលោក​ ប្រទេស​កម្ពុជា​ ចំណាត់ថ្នាក់​ទី​១៥៦​ ក្នុង​ចំណោម​ ១៧៥​ ដែល​ការ​ចាត់​ចំណាត់ថ្នាក់​នេះ​ មាន​ន័យ​ថា​ស្ថានភាព​ពុក​រលួយ​នៅ​កម្ពុជា​នៅ​តែ​អាក្រក់​ជាង​ប្រទេស​ដទៃ​ទៀត​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x