loader

ប៉ូ​លី​ស​ឥណ្ឌូ​នេ​ស៊ី​បាន​ចាប់ខ្លួន​ស្ដ្រី​ម្នាក់​ទៀត​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​

ហ្សា​កា​តា​ ៖​ ប៉ូ​លី​ស​ប្រឆាំង​អំពើ​ភេរវកម្ម​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ចាប់ខ្លួន​ស្ដ្រី​ម្នាក់​ទៀត​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវកម្ម​ ដែល​មាន​ផែនការ​រៀបចំ​បំផ្ទុះ​គ្រាប់បែក​ទៅ​លើ​វិមាន​ប្រធានាធិបតី​នៅ​ក្រុង​ហ្សា​កា​តា​ ។​

រូបវិមានប្រធានាធិបតីនៅក្រុងហ្សាកាតា
រូបវិមានប្រធានាធិបតីនៅក្រុងហ្សាកាតា

​គេហទំព័រ​មួយ​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ Detikcom​ បាន​ចុះ​ផ្សាយ​ថា​ អាជ្ញាធរ​បាន​ចាប់ខ្លួន​ស្ដ្រី​ម្នាក់​ គឺ​ នាង​ Dian​ Yulia​ Novi​ នៅ​កោះ​ចា​វ៉ា​ កាលពី​ម៉ោង​៤៖៣០​នាទី​ទាប​ភ្លឺ​។​

​តាម​គេហទំព័រ​ដដែល​នេះ​ ក្នុង​ចំណោម​ជនសង្ស័យ​ ៧​រូប​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​នោះ​មាន​ស្ដ្រី​ ២​រូប​ ។​ ការ​ចាប់ខ្លួន​មនុស្ស​ទាំងនេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាជន​ឥណ្ឌូ​នេ​ស៊ី​ បាន​ធ្វើ​បាតុកម្ម​ជា​ច្រើន​ថ្ងៃ​ ដើម្បី​ទម្លាក់​អភិបាលក្រុង​ហ្សា​កាត​ដែល​កាន់សាសនា​កាតូលិក​ ហើយ​បាន​ប្រមាថ​ព្រះ​គុម្ពីរ​កូ​រ៉ា​ន់​ នៃ​សាសនា​ម៉ូ​ស្លី​ម​។​ ប្រភព: Channel​ News​ Asia

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x