en     km
en     km

សម្ដេច​ហ៊ុន​ សែន​សុំ​ឱ្យ​លោក​ប៉ាក់​គី​អាវ​ជួយ​អប់រំ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា​

Share

ភ្នំពេញ​៖​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​សុំ​ឱ្យលោក​ មែ​នី​ ប៉ាក់​គី​អាវ​ ស្ដេច​កីឡាប្រដាល់​ពិភពលោក​នៃ​ប្រទេស​ហ្វី​លី​ពី​ន​ជួយ​ផ្សព្វផ្សាយនិង​ធ្វើ​សារ​អប់រំ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​សារ​អប់រំ​ពី​សុវត្ថិភាព​ចរាចរណ៍នៅ​ពេល​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ម្ដងទៀត​។​

សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារក្រសួងប្រៃសណីយ៍ថ្មី នៅថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១៦
សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារក្រសួងប្រៃសណីយ៍ថ្មី នៅថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១៦

ការ​ស្នើ​សុំ​របស់​សម្ដេច​ ហ៊ុន​ សែន​ ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក ​ប៉ាក់​ គី​អាវ​ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈ​ពីរ​ថ្ងៃ​ជាមួយ​និង​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ លោក​  រ៉ូ​ឌ្រី​ហ្គូ​ ឌូ​ទើ​តេ​ ។​

​សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ដូចនេះ​ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អាគារ​ថ្មីរ​របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គនា​គម​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ធ្នូ​ ឆ្នាំ​២០១៦​នេះ​។​

​ក្នុង​ពិធី​នេះ​ សម្ដេច​បាន​លើក​ឡើងជា​ច្រើន ​ពី ​ឈ្មោះ​កីឡាប្រដាល់​លំដាប់​ពិភពលោក​រូប​នេះ​។ ​សម្ដេច ថា​ មនុស្ស​ល្បី​ដូច​លោក​ប៉ាក់​គី​អាវ​មានការ​ទាក់ទាញ​ពី​យុវជន​យ៉ាងច្រើន​។​

សម្ដេច​ ហ៊ុន​ សែន​ ៖ «​ម្សិលមិញ​យើង​ត្រូវ​ចំណាយពេល​មួយ​ថ្ងៃ​ដើម្បី​ទទួល​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ និង​ស្ដេច​ប្រដាល់​ទៀត​ហើយ​ស្ដេច​ប្រដាល់​នឹង​ខ្ញុំ​និយាយ​ត្រង់​នៅ​ក្នុង​ពេល​ប្រជុំ​ផ្លូវការ​ ខ្ញុំ​និយាយ​ទៅ​កាន់​ប៉ាក់​គី​អាវ​នៅ​ចំពោះ​មុខ​ប្រធានាធិបតី​ សូម​ញ្ជើ​ញ​គាត់​ត្រឡប់​មក​វិញ​ ហើយ​សូម​ឱ្យ​គាត់​ជួយ​លើ​រឿង​ពីរ​ទៀត​ក្រៅពី​វិស័យ​កីឡា​។​ មួយ.ឱ្យគាត់​អំពាវនាវ​ទាក់ទង​នឹង​បញ្ហា​កុំ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ពេល​ដែល​យើង​មាន​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ ទី​ពីរ​.​ សុវត្ថិភាព​ចរាចរណ៍​…»​ ។​

​កាលពី​ថ្ងៃ​ម្សិលមិញ​ កម្ពុជា​បាន​ដាក់​ចេញ​ផែនការ​មួយ​ មាន​រយៈពេល​៦​ខែ​ សំដៅ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព​។​ ក្នុង​នោះ​ក៏​បាន​និយាយ​ពី​ការ​អប់រំ​ពលរដ្ឋ​ឱ្យ​បាន​យល់​ អំពី ​ភាព​ងាយ​គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​ និង​ការ​រត់​ពន្ធ​គ្រឿងញៀន​ដែល​មាន​សុទ្ធតែ​មានទោសធ្ងន់ធ្ងរ​ ៕​ ​

Share

ព័ត៌មានទាក់ទង

Image