កូឡាឡាំពួ៖ មេដឹកនាំបក្សប្រឆាំងនៃប្រទេសម៉ាឡេស៊ីដែលកំពុងស្ថិតក្នុងពន្ធនាគារគឺលោក អាន់វ៉ាអ៊ី ប្រាហ៊ីម បានបាត់បង់ឱកាសនៃការប្ដឹងសាទុក្ខដោយសារតែតុលាការកំពូលបានសម្រេចតម្កល់សាលក្រមឲ្យលោកស្ថិតក្នុងពន្ធនាគារដដែល។
ចៅក្រមម្នាក់របស់តុលាការកំពូលគឺលោក Zulkefli Ahmad Makinudin បាននិយាយថា បណ្ដឹងសាទុក្ខរបស់ជនជាប់ចោទមិនមានទម្ងន់ផ្លូវច្បាប់ឡើយ។ លោក អាន់វ៉ាអីប្រាហ៊ីម គឺជាមេដឹកនាំបក្សប្រឆាំងធំតែមួយគត់នៅប្រទេសម៉ាឡេស៊ី លោកធ្លាប់កាន់តំណែងរដ្ឋាភិបាលរបស់គណបក្ស UMNO ជាឧបនាយករដ្ឋមន្ដ្រី។
នៅពេលលោកចាកចេញពីគណបក្សគ្រប់គ្រងអំណាចនេះកាលពីឆ្នាំ ២០០៧ លោកក៏មានរឿងអាស្រូវកើតឡើង។ អ្នកវិភាគនៅប្រទេសម៉ាឡេស៊ីគិតថា ការចាប់ខ្លួននិងការកាត់ទោសមេបក្សប្រឆាំងរូបនេះគ្រាន់តែជាការបំបិទសម្លេងរបស់ក្រុមប្រឆាំងតែប៉ុណ្ណោះ៕ ប្រភព: CNA