ភ្នំពេញ៖ ក្រសួងកិច្ចការនារីសហការជាមួយ UN women បានដាក់បង្ហាញអំពីយុទ្ធសាស្ត្រដំណា ក់កាលថ្មីទៀតក្នុងការទប់ស្កាត់ការប្រព្រឹត្ដហិង្សាទៅលើស្ដ្រី ។ ការធ្វើបទបង្ហាញនេះគឺធ្វើឡើងតាមរយៈកិច្ចប្រ ជុំកាលពីថ្ងៃពុធ ទី១៤ ធ្នូរៀបចំដោយក្រសួងកិច្ចការនារី សហការជាមួយ UN women។តាមឯកសារពាក់ព័ន្ធ ការទប់ស្កាត់កម្រិតបឋមគឺផ្ដោតទៅលើការ ទប់ស្កាត់អំពើហិង្សាមុនពេលដែលវាកើតឡើង ហើយក្នុងនោះមានទាំងយុទ្ធសាស្ដ្រអប់រំ លើប្រជាជនទាំងមូលផងដែរ។
ដោយឡែកការទប់ស្កាត់កម្រិតទីពីរ ឬគេហៅថាអន្ដរាគមន៍ទាន់ពេលវេលា គឺផ្ដោតលើបុគ្គល ឬក្រុមប្រជាជនដែលបង្ហាញសញ្ញាថា មានឥរិយាបថរងហិង្សា ឬក្លាយជាជនរងគ្រោះនៃអំពើហិង្សា ឬអ្នកដែលងាយមានឥរិយាបថហិង្សា។ ការទប់ស្កាត់កម្រិតទីពីរនេះ គឺយកចិត្ដទុកដាក់លើជនរងគ្រោះ ដោយសំដៅដោះស្រាយផលប៉ះពាល់រយៈពេលខ្លីដែលបង្កឡើងដោយអំពើហិង្សាពីបុរស និងការពារជនរងគ្រោះមិនឲ្យទទួលរងគ្រោះសាជាថ្មីម្ដងទៀត។ បន្ថែមពីនេះក៏ជាការផ្ដោតលើការទប់ស្កាត់ជនល្មើស មិនឲ្យមានការប្រព្រឹត្ដអំពើហិង្សាជាថ្មី និងមិនឲ្យអំពើហិង្សារីកធំជាងមុន។
ចំណែកការទប់ស្កាត់កម្រិតទីបី គឺសំដៅដល់ការឆ្លើយតបដែលត្រូវធ្វើឡើងក្រោយពេលអំពើហិង្សាបានកើតឡើង ក្នុងគោលបំណងកាត់បន្ថយផលវិបាកនិងផលប៉ះពាល់ដោយអំពើហិង្សា និងបង្ការមិនឲ្យហិង្សាដែលប្រព្រឹត្ដដោយបុរសកើតឡើងសាជាថ្មីទៅលើស្ដ្រី។ ជាងនេះការទប់ស្កាត់កម្រិតទីបីនេះក៏មានគោលបំណងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរយៈពេលវែងនៃអំពើហិង្សា និងបង្ការមិនឲ្យមាន ការប្រព្រឹត្ដអំពើហិង្សាជាថ្មី ហើយជាពិសេសគឺធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានដាច់ខាតមិនឲ្យមានអំពើហិង្សារីកធំជាងមុន។
សូមជម្រាបថា កិច្ចពិភាក្សាដែលរៀបចំឡើងដោយក្រសួងកិច្ចការនារីសហការជាមួយ UN women លើកទី១៥ នៃក្រុមការងារទប់ស្កាត់អំពើហិង្សាទាក់ទងនឹង យេនឌ័រ លើប្រធានបទស្ដីពីស្ថានភាពនៃការអនុវត្ដផែនការសកម្មភាពជាតិ ក្នុងការទប់ស្កាត់អំពើហិង្សាលើស្ដ្រីដោយផ្ដោតលើយុទ្ធសាស្ដ្រការការ ពារផ្នែកច្បាប់នឹងសេវាកម្មពហុវិស័យនេះគឺសមាសភាពអ្នកចូលរួមមកពី ក្រសួងកិច្ចការនារី ក្រសួងអប់រំ ក្រសួងរវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អង្គការ UN women អង្គការ GIZ និងអង្គការ Unicef៕