en     km
en     km

អា​មេ​រិ​ក​កម្រិត​ការ​លក់​អាវុធ​ទៅ​ប្រទេស​ អា​រ៉ា​ប៊ី​សា​អូឌីត​

Share

​អា​រ៉ាប់​៖​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ ខ្លួន​នឹង​កម្រិត​ការ​លក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ ដោយសារ​តែ​ព្រួយបារម្ភ​អំពី​ការ​ប្រើប្រាស់​អាវុធ​ខុស​គោលដៅ​ដែល​បាន​វាយប្រហារ​ទៅ​លើ​ជន​ស៊ី​វិល​ក្នុង​សមរ​ភូម​មួយ​នៅ​ប្រទេស​យេ​មែន​។​

រូបភាពក្រោយការវាយប្រហារនៅ យែមេន ដោយទ័ពអាកាស អារ៉ាប៊ីសាអូឌីត
រូបភាពក្រោយការវាយប្រហារនៅ យែមេន ដោយទ័ពអាកាស អារ៉ាប៊ីសាអូឌីត
មន្ដ្រី​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​និយាយ​ថា​ អ្វី​ដែល​នាំ​ឲ្យ​មានការ​ដាក់​កម្រិត​ដូចនេះ​ដោយសារ​តែ​អា​មេ​រិ​ក​បារម្ភ​អំពី​ការ​វាយប្រហារ​ដោយ​កងទ័ពអាកាស​អា​រ៉ា​ប៊ី​សា​អូឌីត​ទៅ​លើ​ពួក​ឧទ្ទាម​នៅ​ប្រទេស​យេ​មែន​ ភាគច្រើន​ចំ​តែ​ជន​ស៊ី​វិល​។​

​ចាប់តាំងពី​ការ​ចូល​អន្ដរាគមន៍​របស់​កងទ័ពអាកាស​អា​រ៉ា​ប៊ី​សា​អូឌីត​ទៅ​លើ​ពួក​ឧទ្ទាម​នៅ​យេ​មែន​តាំង​ កាលពី​ខែតុលា​មក​គឺ​បណ្ដាល​ឲ្យ​ជន​ស៊ី​វិល​ស្លាប់​ ១៤០​នាក់​។

អ្នកនាំពាក្យ​សេត​វិមាន​បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​មិន​ចូល​ពាក់ព័ន្ធ​រឿង​នេះ​ទេ​ប៉ុន្ដែ​អា​មេ​រិ​កប​ន្ដ​គាំទ្រ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​កម្រិត​ណាមួយ​ប៉ុណ្ណោះ​៕​ប្រភព​:BBC

Share

Image
Image
Image