en     km
en     km

ក្រសួងពាណិជ្ជកម្ម​បង្ហាញ​តម្លៃ​ប្រេងឥន្ធនៈ​ត្រូវ​លក់​តាម​ស្ថានីយ​ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី​២១​ខែធ្នូ​

Share

(​ភ្នំពេញ​)៖​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ពី​តម្លៃ​ លក់​ប្រេងឥន្ធនៈ​ ចាប់ពី​ថ្ងៃ​ទី​១២​ ដល់​ថ្ងៃ​ទី​២១​ធ្នូ​។

​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ដែល​ចុះ​នៅ​ថ្ងៃ​ទី​១២​ធ្នូ​ឆ្នាំ​២០១៦​  ស្ដី​ពី​ ថ្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ​នៅ​តាម​ស្ថានីយ​ បានឱ្យ​ដឹង​បន្ថែម​ថា​ ប្រេងសាំង​ធម្មតា​ លក់​ក្នុង​តម្លៃ​ ៣៥០០​រៀល​ក្នុង​មួយ​លី​ត្រ​ ហើយ​ប្រេងសាំង​ស៊ុប​ពែរ​ ថ្លៃ​៣៥៥០​រៀល​ក្នុង​មួយ​លី​ត្រ​ និង​ប្រេងម៉ាស៊ូត​ ថ្លៃ​៣១៥០​រៀល​ក្នុង​មួយ​លី​ត្រ​។​
petrol-2jpg
​គេ​សង្កេត​ឃើញ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ បាន​ហក់​ឡើង​ ប៉ុន្មាន​ថ្ងៃ​មកនេះ​ នៅ​ខណៈ​តម្លៃ​ប្រេង​នៅ​លើ​ពិភពលោក​ បាន​កើន​ដែរ​។​ តែ​បែប​នេះ​ក្ដី​ តម្លៃ​ប្រេងសាំង​លក់រាយ​តាម​ផ្ទះ​ ទាំង​ភ្នំពេញ​ និង​បណ្ដា​ខេត្ត​ខ្លះ​នៅ​មាន​តម្លៃ​ទាប​ជាង​តម្លៃ​ប្រេងសាំង​ដែល​ ក្រ​សូ​ង​ពាណិជ្ជកម្ម​បាន​ ជូនដំណឹង​នេះ​៕​

Share

Image
Image
Image