(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងពីតម្លៃ លក់ប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ធ្នូ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដែលចុះនៅថ្ងៃទី១២ធ្នូឆ្នាំ២០១៦ ស្ដីពី ថ្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយ បានឱ្យដឹងបន្ថែមថា ប្រេងសាំងធម្មតា លក់ក្នុងតម្លៃ ៣៥០០រៀលក្នុងមួយលីត្រ ហើយប្រេងសាំងស៊ុបពែរ ថ្លៃ៣៥៥០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ថ្លៃ៣១៥០រៀលក្នុងមួយលីត្រ។
គេសង្កេតឃើញតម្លៃប្រេងឥន្ធនៈនៅកម្ពុជា បានហក់ឡើង ប៉ុន្មានថ្ងៃមកនេះ នៅខណៈតម្លៃប្រេងនៅលើពិភពលោក បានកើនដែរ។ តែបែបនេះក្ដី តម្លៃប្រេងសាំងលក់រាយតាមផ្ទះ ទាំងភ្នំពេញ និងបណ្ដាខេត្តខ្លះនៅមានតម្លៃទាបជាងតម្លៃប្រេងសាំងដែល ក្រសូងពាណិជ្ជកម្មបាន ជូនដំណឹងនេះ៕