ហ្គាមបៀ៖នៅទីបំផុតមេដឹកនាំផ្ដាច់ការប្រទេស Gambia នៃទ្វីបអាហ្រិ្វកប្រកាសទុកជាមោឃៈលទ្ធផលបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃសុក្រ សប្ដាហ៍មុនបន្ទាប់ពីដឹងថា ខ្លួនចាញ់ឆ្នោតក្នុងការបោះឆ្នោតនេះ។
បន្ទាប់ពីលោក Yahya Jammeh ដែលក្នុងឋានៈជាប្រធានាធីបតីចាំផ្ទះ ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ស្រាប់តែភ្លាមនោះ មនុស្សមួយក្រុមប្រដាប់ដោយអាវុធ និងមានឯកសណ្ឋានកងទ័ពបានចូលទៅកាន់កាប់ទីស្នាក់ការរៀបចំការបោះឆ្នោតដោយបញ្ជាឱ្យមន្ត្រីរៀបចំការបោះឆ្នោតនៅក្នុងស្នាក់ការនេះដោយមិនត្រូវចេញទៅក្រៅហើយក៏មិនឱ្យបុគ្គលិកនៅក្រៅក៏មិនឱ្យចូលមកធ្វើការដែរ។ តាមបណ្ដាញផ្សាយព័ត៌មាន BBC ពួកកងទ័ពស្មោះត្រង់ជនផ្ដាច់ការ Yahya Jammeh បានចូលទៅកាន់កាប់ស្នាក់ការ រៀបចំការបោះឆ្នោតតាមបញ្ជារបស់ជនផ្ដាច់ការរូបនេះ។ នៅមុនការរាប់សន្លឹកឆ្នោតគឺប្រហែ លជាដឹងខ្លួនអាចឈ្នះឆ្នោត ប្រធានាធិបតីចាំផ្ទះរូបនេះបែរជាប្រកាសថា លោកនឹងចុះចេញពីតំណែងហើយ ប្រគល់អំណាចឱ្យអ្នកឈ្នះឆ្នោតតែដល់សន្លឹកឆ្នោតបានកំពុងរាប់ហើយបង្ហាញថា មេដឹកនាំបក្សប្រឆាំងគឺលោក Adama Barrow នាំមុខនៅទូទាំងប្រទេសស្រាប់តែបុរសកាន់អំណាច ២២ឆ្នាំ រូបនេះប្រកាសភ្លាមថា លោកមិនទទួលស្គាលលទ្ធផលបោះឆ្នោតនេះទេដោយសារតែមានការភាពមិនប្រក្រតី និងបន្លំសន្លឹកឆ្នោតមានច្រើនការិយាល័ យបោះឆ្នោត។
មេបញ្ជាការកងទ័ពប្រកាសគាំទ្រមេបក្សប្រឆាំងដែលឈ្នះឆ្នោត
ការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី២ ធ្នូ មានបេក្ខជន ៣ រូប ក្នុងនោះមានប្រធានាធិបតីចាំផ្ទះ Yahya Jammeh មេដឹកនាំបក្សប្រឆាំង Adama Barrow និង លោក Mama Kandeh។ តាមលទ្ធផលបោះឆ្នោតដែលគណៈកម្មាការរៀបចំការបោះឆ្នោតប្រទេសនេះបានប្រកាសកាលពីថ្ងៃអាទិត្យ ទី១១ ធ្នូ គឺមេដឹកនាំបក្សប្រឆាំង Adama Barrow បានទទួលជ័យជម្នះលើគូប្រកួត ២រូបទៀត។ លោក Adama Barrow បានទទួលសំឡេង ៤៣,៣ភាគរយ លើប្រធានាធិបតី Yahya Jammeh ដែលទទួលបាន ៣៩,៦ភាគរយ ហើយបេក្ខជនទី៣ លោកបានទទួល ១៧ភាគរយ ។ ប្រធាន Alieu Momar Njai បានព្រមានថា លោកនឹងប្ដឹងប្រធានាធិបតី Yahya Jammeh ទៅតុការកំពូល ករណីលោកប្រឆាំងលទ្ធផលបោះឆ្នោត និងបង្កអសន្តិសុខ។ ប៉ុន្តែអ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលបែរជាមេបញ្ជាការកងទ័ពរបស់ប្រទេសនេះគឺលោក Ousman Badjie និយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាលោកមិនបានបញ្ជាឱ្យមាន ការឡោមព័ន្ធស្នាកការរៀបចំការបោះឆ្នោតឬ ចាប់មន្ត្រីទាំងនោះទេ។ លោកបញ្ជាក់ថា លោកគាំទ្រការប្រកាសលទ្ធផលបោះឆ្នោតរបស់គណៈកម្មាការរៀបចំការបោះឆ្នោត។
អន្តរាគមន៍ពីប្រទេសជិតខាងនិង ក្រុមប្រឹក្សាសន្តិសុខ UN
ស្របពេលស្ថានការណ៍កំពុងធ្លាក់ចូលក្នុងវិបត្តិដោយសារតែមេដឹកនាំផ្ដាច់ការមិនព្រមទទួលស្គាល់បរា ជ័យរបស់ខ្លួន ដែលករណីនេះនាំឱ្យមានការចង់ជួយអន្តរាគមន៍ពីប្រទេសជាតិខាងនិងសម្ព័ន្ធសហភា ពអាហ្វ្រិក។ មេដឹកនាំប្រទេស Nigeria, Ghana, Liberia និង Sierra Leone ត្រូវបានរាយ ការណ៍មកថា ពួកគាត់បានកំពុងជួបលោក Jammeh.ដើម្បីបញ្ចុះបញ្ចូលលោកចុះចេញពីតំណែងនឹងប្រគល់អំណាចទៅលោកមេដឹកនាំបក្សប្រឆាំង Adama Barrow។ ក្រុមមេដឹកនាំប្រទេសទាំងនោះសម្ដែងការព្រួយបារ ម្ភពីការកើតមានសង្ក្រាមស៊ីវិលហើយបានព្រមានថា សហគមន៍អន្តរជាតិ។ ទាក់ទិនរឿងនេះ ក្រុមប្រឹ ក្សាសន្តិសុខអង្គការសហប្រជាជាតិប្រកាសថ្កោលទោសលោក Jammeh ដោយសន្យាចូលមកអន្តរា គមន៍រឿងនេះ។ ការសន្យានេះធ្វើឡើងស្របពេលមានការស្នើសុំពីតំណាងអាមេរិក និងប្រទេស ហ្សេណាហ្គាល នៅក្រុងញូវយ៉កឱ្យមានការប្រជុំរឿងនេះជាបន្ទាន់។ តំណាងសហរដ្ឋអាមេរិកនៅក្រុមប្រឹ ក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកស្រី Samantha Power បានទាមទារឱ្យ ប្រធានាធិបតី Jammeh គោរពលទ្ធផលបោះឆ្នោតដោយលោកស្រីបានហៅការបដិសេធរបស់លោក Jammeh នឹងនាំឱ្យប្រទេសគ្រោះថា្នក់បំផុត។ គេនៅដឹងថា កាលពីឆ្នាំ២០១០ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិបានចេញអន្តរាគមន៍ ឱ្យមានការផ្ទេរអំណាចនៅប្រទេស Côte d'Ivoire ពីលោកប្រធានាធិបតីចាញ់ឆ្នោត Laurent Gbagbo ទៅឱ្យ Alassane Ouattara មកពីបក្សប្រឆាំង។ លោក Laurent Gbagbo ដែលបានចូលទៅការពារអំណាចរបស់លោកនៅវិមានប្រធានាធិបតីត្រូវបានកងទ័ពរក្សាសន្តិភាពអង្គការសហប្រជា ជាតិឡោមព័ន្ធហើយចូលទៅទាញចេញពីនោះមកកាត់ទោសពីបទបង្កសង្គ្រាម។
ប្រជាជនចេញតវ៉ាឱ្យលោកJammeh ចាកចេញពីប្រទេស Gambia
នៅខណៈនេះអ្នកគាំទ្របេក្ខជនឈ្នះឆ្នោតគឺលោក Adama Barrow បានចេញដើរតាមផ្លូវនានានៅទូទាំងប្រទេស ដើម្បីដាក់សម្ពាធឱ្យ Jammeh និងគ្រួសារលោកចាកចេញពីប្រទេសដែលពលរដ្ឋទាំងនោះថា ធ្វើយ៉ាងនេះដើម្បី បញ្ជៀសប្រទេសកុំឱ្យធ្លាក់ចុះក្នុងសង្គ្រាមស៊ីវិល។ ពលរដ្ឋទាំងនោះក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឆាប់ជួយ អន្តរាគមន៍រឿងនេះឱ្យបានឆាប់បំផុត។ យ៉ាងក៏ដោយលោក Adama Barrow បានប្រកាសឱ្យអ្នកគាំទ្រលោកស្ថិតក្នុងស្ថានភាពស្ងៀមស្ងាត់ដោយម្នាក់ៗមិនត្រូវបញ្ចេញទស្សនបង្ករឿងដែលលោកថា ប្រទេសអ្នកប្រជាធិនតេយ្យ និង អង្កការសហប្រជាជាតិ នឹងចូលជួយអន្តរាគមន៍រឿងនេះ៕ ប្រភព:BBC និង The Guardian