en     km
en     km

Pacquiao​ ចាប់អារម្មណ៍​ជួយ​កីឡាប្រដាល់​នៅ​កម្ពុជា​ ខណៈ​កីឡា​កម្ពុជា​កំពុង​រីក​ចម្រើន​

Share

​ភ្នំពេញ​ ៖​ លោក​ Manny​ Pacquiao​ ស្តេច​ប្រដាល់​កីឡា​ពិភពលោក​នៃ​ប្រទេស​ហ្វី​លី​ពី​ន​ ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ ជាមួយ​ប្រធានាធិបតី​លោក​ រ៉ូ​ឌ្រី​ហ្គោ​ ឌូ​តឺ​តេ​ បាន​ប្រកាស​ថា​ លោក​នឹង​ជួយ​ពង្រឹង​ដល់​វិស័យ​ប្រដាល់​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ជាង​មុន​។​

​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ ថោ​ង​ ខុន​ បាន​បញ្ជាក់​ដល់​ក្រុម​សារព័ត៌មាន​។​

លោក Manny Pacquiao ស្តេចប្រដាល់កីឡាពិភពលោកនៃប្រទេសហ្វីលីពីន
លោក Manny Pacquiao ស្តេចប្រដាល់កីឡាពិភពលោកនៃប្រទេសហ្វីលីពីន
​តាម​លោក​ ថោ​ង​ ខុន​ ការ​ប្រកាស​របស់​ស្តេច​ប្រដាល់​រូប​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​ជំនួប​ជាមួយ​ប្រធាន​គណៈកម្មការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៤​ ខែធ្នូ​ នេះ​។​

​លោក​ Manny​ Pacquiao​ ដែល​ជា​អ្នក​ប្រដាល់​ល្បីឈ្មោះ​ក្នុង​ពិភពលោក​ និង​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ប្រទេស​ហ្វី​លី​ពិន​ បានឱ្យ​ដឹង​ថា​ លោក​នឹង​ផ្តល់​ការ​បង្ហាត់បង្រៀន​ និង​ បច្ចេកទេស​ជួយ​ដល់​សហព័ន្ធ​ប្រដាល់​កម្ពុជា​។​

បើ​តាម​លោក​ ថោ​ង​ ខុន​ លោក​ Manny​ Pacquiao​ នឹង​មក​កាន់​កម្ពុជា​ម្តងទៀត​ ដែល​អាច​នៅ​ឆ្នាំ​ក្រោយ​ នូវ​ពេលវេលា​សមគួរ​ណាមួយ​របស់​លោកតា​មការ​សន្យា​។​

ចំណែក​ប្រធាន​គណៈកម្មការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ក៏​បាន​បង្ហើប​ផង​ដែរ​ថា​ Manny​ Pacquiao​ ក៏​នឹង​មក​កម្ពុជា​ទៀត​ ក្នុង​ការ​ជួយ​ផ្តល់​នូវ​ចំណេះដឹង​និង​បច្ចេកទេស​សម្រាប់​កម្ពុជា​ដែល​នឹង​ជា​ម្ចាស់ផ្ទះ​ Sea​ Game​ ២០២៣៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង