ភ្នំពេញ៖ដើម្បីកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ និងចរាចរណ៍គ្រឿងញៀននៅក្នុងប្រទេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ គឺដើមខែ មករា ចាប់ ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៧។
វិធានការទាំង៥ ដែលរដ្ឋាភិបាលបានដាក់ចេញគឺ ក្រសួងពាក់ព័ន្ធមួយចំនួនដូចជាក្រសួងអប់រំ ក្រសួងការងារ ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងធម្មការ និងក្រសួងទេសចរណ៍ ត្រូវចូលរួមសហការ ដើម្បីផ្សព្វផ្សាយ និងអប់រំពីផលលំបាកនៃការប្រើប្រាស់គ្រឿងញៀន។ ជាមួយគ្នានេះគណៈបញ្ជាការរាជធានីខេត្តក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំសង្កាត់ត្រូវដឹកនាំកម្លាំងអនុវត្តច្បាប់ ដោយមានវិធានការម៉ឺងម៉ាត់ក្នុងការស្វែងរកឱ្យឃើញ និងទប់ស្កាត់ការលួចលាក់នាំចូលគ្រឿងញៀនខុសច្បាប់។ ជាពិសេសត្រូវបើកយុទ្ធនាការជាប្រចាំដើម្បីបោសសម្អាចពួកជួញដូរគ្រឿងញៀនជាក្រុមតូចៗ និងអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់និងតឹងរឹងបំផុត។
ទន្ទឹមនឹងនេះដែរ ត្រូវបើកយុទ្ធនាការជាប្រចាំបោសសម្អាតអ្នកប្រើប្រាស់គ្រឿងញៀន តាមវិធីសហការជាមួយអាណាព្យាបាលសិស្ស សាលារៀន ឬសហគមន៍ ដើម្បីអប់រំ ព្យាបាលនៅតាមសហគមន៍ឬបញ្ជូ នទៅមណ្ឌលព្យាបាល និងស្តារនីតិសម្បទា ករណីចាំបាច់អនុវត្តវិធានការដាក់ទណ្ឌកម្មក្រោម ៤៨ម៉ោង ដោយឱ្យធ្វើការងារហត្ថកម្ម ឬអនាម័យតាមទីសាធារណៈ ត្រូវតាមដានយ៉ាងម៉ឺងម៉ាត់នូវសកម្មភាពផលិ ត កែច្នៃគ្រឿងញៀន សំយោគ ការដាំដុះ ការចម្រាញ់ ការនាំចូលធាតុដើម។ ត្រូវបំផុសចលនា លើកទឹក ចិត្តឱ្យមានការចូលរួមកុះករពីគ្រប់សមាសភាពនៃសង្គម ប្រជាពលរដ្ឋជាពិសេសស្រទាប់យុវជន យុវនា រី សហការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនោះយកចិត្តទុកដាក់ចំពោះការជួញដូរគ្រឿងញៀន ដោយត្រូវផ្តោតការយកចិត្តទុកដាក់គ្រប់គ្រងឱ្យបាននូវមុខសញ្ញាជួយដូរ ក៏ដូចជាធ្វើការអប់រំ ផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿង។
ជំរុញអនុវត្តវិធានច្បាប់ និងវិធានការរដ្ឋបាលឱ្យបានម៉ឺងម៉ាត់ និងដូចភ្លៀងរលឹម ក្នុងគោលដៅស្រាវជ្រាវរកឱ្យឃើញបណ្តាញអង្គការចាត់តាំងនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀន ឧបាយកល សកម្មភាពទំនាក់ទំន ង របៀបដឹកជញ្ជូនជាដើម ដើម្បីកាត់ផ្តាច់ការចរាចរណ៍គ្រឿងញៀនឆ្លងដែន និងបង្ក្រាបដោយម៉ឺងម៉ាត់ដល់ឬសគល់ប្រកបដោយប្រសិទ្ធភាព៕