en     km
en     km

អា​មេ​រិ​ក​សោកស្ដាយ​ចំពោះ​អំពើ​ហិង្សា​កើត​មាន​ទៅ​លើ​ជនជាតិ​ដើម​ភាគតិច​នៅ​ភូមា​

Share

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ទីក្រុង​ Yangon​ បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​អំពើ​ហិង្សា​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​លើ​ជនជាតិ​ដើម​ភាគតិច​ភូមា​ នៅ​រដ្ឋ​ Kachin​ និង​រដ្ឋ​ Shan​ដែល​បង្ខំ​ឱ្យ​ពលរដ្ឋ​ភៀសខ្លួន​ជា​ច្រើន​ពាន់​នាក់​។​
india


សេចក្ដីថ្លែងការណ៍​របស់​ស្ថានទូត​អា​មេ​រិ​កបាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អង្គា​រ៍​ ដោយ​បាន​លើក​ឡើង​ថា​ ជម្លោះ​នៅ​តែ​បន្ដ​ គឺជា​ ការ​បំផ្លាញ​នូវ​សេចក្ដីសុខ​  សន្ដិភាព​ និង​អាយុជីវិត​របស់​ប្រជាជន​ ហើយ​បន្ថែម​លើ​នេះ​ទៀត​ ប៉ះពាល់​ដល់​ជន​ស៊ី​វិល​រាប់​ពាន់​ម៉ឺន​នាក់​។​ ​សេចក្ដីថ្លែងការណ៍​របស់​ស្ថានទូត​អា​មេ​រិ​កប​ន្ដ​ថា​ ៖​ «​ យើង​សូម​បន្ដ​អំពាវនាវ​ ឱ្យ​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​ ដោយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​គិតដល់​សិទ្ធិ​សេរីភាព​មនុស្សជាតិ​ ដែល​កំពុង​រង​គ្រោះ​ដោយសារ​តែ​ជម្លោះ​ប្រដាប់​អាវុធ​នេះ​»​។​

india4


​ស្ថានទូត​អា​មេ​រិ​ក​ សូម​ទទូច​ឱ្យ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ក្រោម​កិច្ចព្រមព្រៀង​ឈប់​បាញ់​មួយ​ហើយ​ឆ្ពោះទៅ​រក​ការ​ចរចា​ ដើម្បី​សន្ដិភាព​យូរអង្វែង​។​ ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល​ភូមា​ និង​ពួក​ឧទ្ទាម​ នៅ​រដ្ឋ​ Shan​ និង​រដ្ឋ​ Kachin​ កើត​មាន​ជា​ច្រើន​ទស្សវត្សរ៍​ ទៅ​ហើយ​ដែល​បណ្ដាល​ឱ្យ​មាន​ជនភៀសខ្លួន​រាប់​ម៉ឺន​នាក់​។​ ​គោលបំណង​នៃ​ជម្លោះ​នេះ​ ដោយសារ​តែ​ជនជាតិ​ដើម​ភាគតិច​ ទាមទារ​បំបែក​រដ្ឋ​៕ ​ប្រភព​:​ The​ Nation​

 

Share

ព័ត៌មានទាក់ទង

Image