មន្ដ្រីសុខាភិបាលទីក្រុងហាណូយ បាននិយាយថា ករណីផ្ទុះមេរោគ ZiKa នៅប្រទេសវៀតណាមបានបន្ដកើតឡើង ដោយយ៉ាងតិច ១៣៦ករណី ដែលកើតមាននៅទូទាំងប្រទេស។
តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់សារព័ត៌មាន អាល្លឺមង់ ដែលស្រង់សម្ដីមន្ដ្រីសុខាភិបាល គឺ ការរីករាលដាលជម្ងឺមេរោគ ZiKa កើតឡើងច្រើននៅទីក្រុង ហូជីមិញ មានរហូតដល់ ១១៩ ករណី ។
មេរោគ Zika បានចូលទៅប្រទេសវៀតណាមនៅខែមេសា ឆ្នាំ ២០១៦នេះ ហើយក្រោយមក មេរោគនេះបានរីករាលដាល រហូតដល់ ១០ខេត្ត។
កាលពីថ្ងៃទី ១៧តុលា ទារកម្នាក់អាយុ៤ខែ បានកើតជម្ងឺប្រភេទនេះ នៅពេលដែលម្ដាយរបស់ទារកនោះ បានផ្ទុកមេរោគប្រភេទនេះ។
អង្គការសុខភាពពិភពលោកបានប្រកាសថា ជម្ងឺនេះអាចរាលដាលរយៈពេលយូរ។
ជម្ងឺ ZiKa ដំបូងកើតមាននៅសហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា។ ZiKa បានឆ្លងមកចូលតំបន់អាស៊ី តាមរយៈការធ្វើដំណើររបស់អ្នកទេសចរណ៍ ៕