en     km
en     km

ប្រធានាធិបតី​ហ្វី​លី​ពី​ន​ចូល​គាល់​ព្រះមហាក្សត្រ​ នៅ​ព្រឹក​ថ្ងៃនេះ​ 

Share

​ប្រធានាធិបតី​ហ្វី​លី​ពី​ន​រ៉ូ​ឌ្រី​ហ្គោ​ ឌូ​តឺ​តេ ​នឹង​អញ្ជើញ​ចូល​​គាល់​ និង​ពិភាក្សា​ជាមួយ​ព្រះមហាក្សត្រ​ខ្មែរ​ ព្រះករុណា​ ព្រះបាទ​ សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​នៅ​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​នេះ​។​ 

លោក ប៉ា សុជាតិវង្ស រូបខាងឆ្វេង លោក ឌូតឺតេ រូបខាងស្ដាំ
លោក ប៉ា សុជាតិវង្ស រូបខាងឆ្វេង លោក ឌូតឺតេ រូបខាងស្ដាំ

​តាម​តារាង​កាលវិភាគ​  លោក​ប្រធានាធិបតី​នឹង​ចូល​ជួប​សំណេះសំណាល​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅ​វិមាន​សន្តិភាព​នៅ​ពេល​រសៀល​ថ្ងៃនេះ​។​

លោក​ រ៉ូ​ឌ្រី​ហ្គោ​ ឌូ​តឺ​តេ​ ក៏​នឹង​អញ្ជើញ​ចូលរួម​ពិធី​លាង​សាយ​ភោ​ជ​ ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ព្រះ​បរមរាជវាំង​ផង​ដែរ​ មុន​លោក​ត្រឡប់​ទៅប្រទេស​លោក​វិញ​។

​លោក​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ ព្រមទាំង​គណៈប្រតិភូ​នឹង​ត្រឡប់​ចាក​ចេញពី​ប្រទេស​កម្ពុជា​វិញ​ នៅ​វេលា​ម៉ោង​ប្រមាណ​៩៖៣០​នាទី​យប់​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៦​ ឆ្ពោះទៅ​ប្រទេស​សិង្ហ​បុរី​។​ 
duterte1
​សូម​ជំរាប​ថា​ លោក​ រ៉ូ​ឌ្រី​កូ​ ឌូ​តឺ​តេ​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​ និង​កំពូល​អ្នក​ប្រដាល់​ ប៉ា​គី​អាវ​ បាន​មក​ដល់​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៦​ ។​កាលពី​យប់មិញ​នេះ​ លោក​ រ៉ូ​ឌ្រី​ហ្គោ​ ឌូ​តឺ​តេ​ បាន​ ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​របស់​លោក​ ជា​ច្រើនរ​យមក​ធ្វើការ​នៅ​កម្ពុជា​ ។​ ពិ​ធិ​នេះ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ ភូ​គី​ត្រា​ រាជធានី​ភ្នំ​ពេញទី​ដែល​លោក​ប្រធានាធិបតី​ស្នាក់​នៅ​។​

​សូម​រម្លឹក​ថា​ ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ដែល​អមដំណើរ​ដោយ​កីឡាប្រដាល់ លំដាប់​ពិភពលោក​ ប៉ា​គី​អៅ​ មក​កាន់​កម្ពុជា​ នៅ​ពេល​នេះ​ ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​ពី​ ព្រះមហាក្សត្រ​កម្ពុជា​។​

​លោក​ រ៉ូ​ឌ្រី​ហ្គោ​ ឌូ​តឺ​តេ​ ត្រូវ​បាន​ដាក់​រហស្សនាម​ថា​ ជា​បុរស​ខ្លាំង​ដែល​បានបោសសំអាត​ពួក​រត់ពន្ធ​គ្រឿងញៀន​ជាង​៤០០០​នាក់​ ចាប់តាំងពី​លោក​ចូល​កាន់​តំណែង​ នៅ​ថ្ងៃ​ទ​អី​៣០​មិថុនា​ ២០១៦​។​ ករណី​នេះ​ លោក​ក៏​ប្រឈម​មុខ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​ជា​ច្រើន​លើក​មក​ហើយ​ ៕
 

Share

Image
Image
Image