en     km
en     km

ប្រធានាធិបតី​ហ្វី​លី​ពី​ន​ និង​កីឡាប្រដាល់​ល្បីឈ្មោះ​ ម៉ែ​ន​នី​ ប៉ា​ គី​ អៅ ​មក​ដល់​កម្ពុជា​ហើយ​

Share

​ភ្នំពេញ​៖​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ Rodrigo​ Duterte​ និង​កីឡាប្រដាល់​ល្បីឈ្មោះ​ពេញ​ពិភពលោក​ លោក​ម៉ែ​ន​នី​ ប៉ា​ គី​ អៅ​ បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​ ១៣​ ធ្នូ​ នេះ​ នៅ​វេលា​ម៉ោងជាង​៦​ល្ងាច​នេះ​។​

លោក ប៉ា សុជាតិវង្ស រូបខាងឆ្វេង លោក ឌូតឺតេ រូបខាងស្ដាំ
លោក ប៉ា សុជាតិវង្ស រូបខាងឆ្វេង លោក ឌូតឺតេ រូបខាងស្ដាំ

​សេចក្ដីជូនដំណឹង​របស់​ក្រសួងការបរទេស​ហ្វី​លី​ពី​ន​ បញ្ជាក់​ថា​ ទស្សនកិច្ច​របស់​លោក​Rodrigo​ Duterte​ គឺ​តប​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ខ្មែរ​។​ ​តាម​រូប​ដែល​បាន​ផ្សាយ​បន្ត​ផ្ទាល់​ពី​អាកាស​យន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ ដោយ​គេហទំព័រ​មួយ​ ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ដឹង​ថា​លោក​ប្រធានាធិបតី​ហ្វី​លិ​ពី​ន​ Rodrigo​ Duterte​ និង​កីឡាប្រដាល់​ល្បីឈ្មោះ​ពេញ​ពិភព​ លោក​ ម៉ែ​ន​នី​ ប៉ា​ គី​ អៅ​ បាន​មក​ដល់​កម្ពុជា​តាម​រយៈ​ជើង​យន្តហោះ​របស់​ហ្វី​លី​ពី​ន​ផ្ទាល់​ ហើយ​មាន​សម្ដេច​ គង់​ សំ​អុល​ រដ្ឋមន្ត្រី​ព្រះ​បរមរាជវាំង​ទៅ​ទទួល​ លោក​ Duterte​។​

​នៅ​ថ្ងៃ​បន្ទាប់​គឺ​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ពេល​ព្រឹក​លោក​ រ៉ូ​ឌ្រី​ហ្គោ​ ឌូ​តឺ​តេ​ នឹង​ចូល​ជួប​បង្គំ​គាល់​ ព្រះមហាក្សត្រ​ខ្មែរ​ ព្រះករុណា​ ព្រះបាទ​ សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ហើយ​នៅ​ថ្ងៃ​ដដែល​វេលា​រសៀល​លោក​ ឌូ​តឺ​តេ​ នឹង​ចូល​ជួប​សំណេះសំណាល​ការងារ​ជាមួយ​សម្តេច​ ហ៊ុន​ សែន​ នៅ​វិមាន​សន្តិភាព​ផង​ដែរ​។​

​នៅ​ពេល​ស្នាក់​នៅ​បាន​មួយ​យប់​ នៅ​ប្រទេស​កម្ពុជា​ លោក​ Duterte​ នឹង​ជួប​សំណេះសំណាល់​ជាមួយ​ពល​រដ្ឋ​របស់​លោក​ដែល​មានការ​ងារ​ធ្វើ​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ​។​

លោក ម៉ែននី ប៉ា គី អៅ រូបខាងឆ្វេង
លោក ម៉ែននី ប៉ា គី អៅ រូបខាងឆ្វេង

​បន្ថែម​ពី​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ ប្រធានាធិបតី​ហ្វី​លី​ពិន​ នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា​ នៅ​វេលា​ម៉ោង​ ៩​ នឹង​ ៣០​នាទី​យប់​ នៅ​ ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៦​ ដើម្បី​បន្ដដំណើ​ឆ្ពោះទៅ​ប្រទេស​សិង្ហ​បុរី​ជា​បន្ដ​ទៀត​។​

​សូម​ជម្រាប​ថា​ លោក​  Rodrigo​ Duterte​ បាន​ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​ហ្វី​លី​ពី​ន​មិន​ទាន់​បាន​មួយ​ឆ្នាំ​នោះ​ទេ​ តែ​លោក​ហាក់​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អន្តរជាតិ​ជា​ច្រើន​ ពិសេស​លើ​ទំព័រ​សារ ព័ត៌មាន​អន្តរជាតិ​ធំៗ​មួយ​ចំនួន​។​ អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ Duterte​ ត្រូវ​គេ​កត់សម្គាល់​នោះ​ គឺ​នយោបា យ​បោសសំអាត​គ្រឿងញៀន​របស់​លោក​ ដែល​បាន​សម្លាប់​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ប្រើប្រាស់​ និង​ជួញដូរ​គ្រឿងញៀន​រហូត​មក​ទល់​ពេល​មាន​មនុស្ស​ដែល​ត្រូវ​បាន​សម្លាប់​គឺ​មាន​ជា​ ៤​ ពាន់​នាក់​។

​យុទ្ធនាការ​បោសសំអាត​គ្រឿងញៀន​របស់​លោក​ Duterte​ ទទួល​បាន​ទាំង​ការ​រិះគន់​ និង​ការ​កោតសរ សើរ​ផង​ដែរ​។​ អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ និង​សហរដ្ឋអាមេរិក​ បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ទៅ​លើ​យុទ្ធនាការ​នេះ​ ដោយ​ចោទ​ថា​ សកម្មភាព​សម្លាប់​ រង្គាល​លើ​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ហ្វី​លី​ពី​ន​ គឺ​បាន​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង