en     km
en     km

​តំណាងរាស្ត្រ​ CNRP​ នឹង​ផ្ញើ​លិខិត​ទៅ​នាយក​រដ្ឋមន្ត្រី​ករណី​ជនជាតិ​វៀតណាម​រស់នៅ​ខេត្តសៀមរាប​(មានសំឡេង)

Share

ភ្នំពេញ​ ៖​ តំណាងរាស្ត្រ​គណបក្សប្រឆាំង​គ្រោង​សរសេរ​លិខិត​ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ករណី​ជនជាតិ​វៀតណាម​រស់នៅ​ចុង​ឃ្នៀស​ ក្រុង​សៀមរាប​ដែល​រស់នៅ​បែប​អាណា​ធិ​ប​តេ​យ្យ​។​ នេះ​បើ​តាម​លោក​ ម៉ែ​ន​ សុ​ថា​រិ​ន្ទ្រ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ ទី​១៣​ ខែធ្នូ​ ឆ្នាំ​ ២០១៦​ នេះ​។​

 

ផ្ទះបណ្តែតទឹកជនជាតិវៀមណាមនៅចុងឃ្នៀស ខេត្តសៀមរាម។រូបភាពពីហ្វេសប៊ុក សម រង្ស៊ី
ផ្ទះបណ្តែតទឹកជនជាតិវៀមណាមនៅចុងឃ្នៀស ខេត្តសៀមរាម។រូបភាពពីហ្វេសប៊ុក សម រង្ស៊ី
ផ្ទះបណ្តែតទឹកជនជាតិវៀមណាមនៅចុងឃ្នៀស ខេត្តសៀមរាម។រូបភាពពីហ្វេសប៊ុក សម រង្ស៊ី[/caption]​លោក​ ម៉ែ​ន​ សុ​ថា​រិ​ន្ទ្រ​ ដែល​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​នៅ​សង្កាត់​ចុង​ឃ្នៀស​នេះ​ កាលពី​ថ្ងៃ​ទី​១២​ ធ្នូ​ ម្សិលមិញ​បានឱ្យ​ដឹង​ថា​ ជនជាតិ​វៀត ណាម​មាន​ជាង​មួយ​ពាន់​គ្រួសារ​ដែល​កំពុង​រស់នៅ​ និង​រកស៊ី​នៅ​សង្កាត់​ចុង​ឃ្នៀស​ ក្រុង​សៀមរាប​  មាន​ច​រិ​ក​អាងយ៉ាង​ កាង​រកស៊ី​នេសាទ​តែ​ម្នាក់ឯង​ ដោយ​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​នេសាទ​នៅ​ទីនោះ​ឡើយ​។​

​លោក​ ម៉ែ​ន​ សុ​ថា​រិ​ន្ទ្រ​៖«​គាត់​ធ្វើ​អី​មក​វា​ខុស​ និយាយ​ឱ្យ​ចំ​គឺ​បទល្មើស​ហ្មង​ណា​ អ​ញ្ចឹ​ង​យើង​ចង់ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មាន​សិទ្ធិ​ធ្វើ​អី​នៅ​ហ្នឹង​ដែរ​ដូច​គ្នា​ ព្រោះថា​ជនជាតិ​ទាំង​ពីរ​ហ្នឹង​មិន​អាច​នៅ​ជុំ​គ្នា​បាន​ទេ​ ។​យើង​ឃើញ​ថាឱ្យ​តែ​ជនជាតិ​វៀតណាម​ច្រើន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នឹង​ថយ​ហើយ​ ចេះ​តែ​ថយៗ​រហូត​ ហើយ​គាត់​មិន​អាច​នៅ​ហ្នឹង​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ ។​យើង​ខ្លាច​គាត់​កាប់សម្លាប់​គ្នា​  បើ​គាត់​មក​នៅ​ស្រុក​គេ​ នៅ​ប្រទេស​គេ​ ហើយ​រស់នៅ​ជាមួយ​គេ​គោរព​សិទ្ធិ​របស់​គេ​ ប្រទេស​គេ​មានអីរ​ស់បាន​ស្រួល​ ប៉ុន្តែ​គាត់​មក​រស់នៅ​លើ​ដី​គេ​ហើយ​ធ្វើ​អាងយ៉ាង​»​។​

លោក​បានឱ្យ​ដឹង​បន្ត​ថា​ បើ​ទោះបីជា​ជនជាតិ​វៀតណាម​ ទាំងនោះ​កាង​រកស៊ី​តែ​ម្នាក់ឯង​ និង​មិន​គោរព​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ប្រទេស​ក៏​ដោយ​ ប៉ុន្តែ​គ្មាន​អាជ្ញាធរ​ណា​ម្នាក់​ហ៊ាន​ធ្វើ​អ្វី​នោះ​ទេ​ ព្រោះ​ដោយសារ​មាន​ខ្នង​អ្នកធំ​នៅ​ពីក្រោយ​។​ លោក​ថា​ អាជ្ញាធរ​បាន​ប្រាប់​លោក​ បើ​ពួក​គេ​ហ៊ាន​ចាត់ វិធានការ​ទៅ​លើ​ក្រុម​ជនជាតិ​វៀតណាម​ទាំងនោះ​ ពួក​គេ​នឹង​ត្រូវ​ដកហូត​តំណែង​។​

ផ្ទះបណ្តែតទឹកជនជាតិវៀមណាមនៅចុងឃ្នៀស ខេត្តសៀមរាម។រូបភាពពីហ្វេសប៊ុក សម រង្ស៊ី
ផ្ទះបណ្តែតទឹកជនជាតិវៀមណាមនៅចុងឃ្នៀស ខេត្តសៀមរាម។រូបភាពពីហ្វេសប៊ុក សម រង្ស៊ី
លោក​បានឱ្យ​ដឹង​បន្ត​ថា​ ក្រោយ​ពី​លោក​ត្រលប់​មក​ភ្នំពេញ​វិញ​ ក្នុង​នាម​លោក​ជា​ប្រធាន​គណៈកម្មការ​ទី​៨​ លោក​នឹង​ពិភាក្សា​ជាមួយ​គណៈកម្មការ​ជំនាញ​ដើម្បី​សរសេរ​លិខិត​ទៅ​រដ្ឋាភិបាល​ ក្នុង​គោលបំណង​ជួយ​ឱ្យ​យោបល់​ទៅ​រដ្ឋាភិបាល​អន្តរាគមន៍​ទៅ​ជនជាតិ​វៀតណាម​ទាំងនោះ​ ឱ្យ​គោរព​ប្រជាពលរដ្ឋ​ខ្មែរ​ និង​គោរព​អធិបតេយ្យ​ខ្មែរ​ ព្រម​បណ្តេញ​ជនជាតិ​វៀតណាម​ណា​ដែល​មក​រស់នៅ​ដោយ​ខុសច្បាប់​។​លោក​ថា​ ការ​ធ្វើ​នេះ​មិនមែន​លោក​រើសអើង​ជាតិ​សាសន៍​នោះ​ទេ​។​ លោក ​ម៉ែ​ន​ សុ​ថា​រិ​ន្ទ្រ​៖«​បើសិនជា​គាត់​ជា​ជនជាតិ​វៀតណាម​មែន​ ហើយ​អត់​អី​ទេ​ តែបើ​គាត់​ជា​ជនជាតិ​វៀត ណាម​បរទេស​ យើង​សុំ​ឱ្យ​នាយក​រដ្ឋមន្ត្រី​មើល​ឱ្យ​បាន​ច្បាស់លាស់​រឿង​ហ្នឹង​ ព្រោះ​នៅ​ហ្នឹង​ឃើញ​ជនជាតិ​វៀតណាម​ច្រើន​ ឱ្យ​ខាង​អាជ្ញាធរ​ដែនដី​ហ្នឹង​មើល​ឱ្យ​ច្បាស់​បើ​គាត់​មាន​សិទ្ធិ​រស់នៅ​ឱ្យ​រស់នៅ​ បើ​គាត់​អត់​មាន​ឱ្យ​ត្រលប់​ទៅ​វិញ​ប៉ុ​ណ្នឹ​ង​តើ​។​ យើង​នឹង​ធ្វើ​លិខិត​ទៅ​សម្តេច​នាយក​ឱ្យ​ដឹង​ក្នុង​នាម​យើង​តំណាងរាស្ត្រ​យើង​ចង់​ជួយ​ឱ្យ​យោបល់​ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី​ដែល​ជា​រាជរដ្ឋាភិបាល​របស់​ប្រទេស​កម្ពុជា​យើង​»​។​

​យ៉ាងនេះ​ក្ដី​ វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ និង​អ្នកនាំពាក្យ​នាយកដ្ឋាន​ក​ន្តោ​ប្រវេ​សបាន​ទេ​នៅ​ថ្ងៃនេះ​ ខណៈ​អ្នក នាំពាក្យ​នគរបាល​ជាតិ​ លោកនាយ​ឧត្តមសេនីយ​ គៀត​ ច័ន្ទ​រិ​ទ្ធ​ មាន​ប្រសាសន៍​ថា​មិនមែន​ជា​សមត្ថកិច្ច​របស់​លោក​ចំពោះ​រឿង​នេះ​ទេ​។​

ទោះជា​មានការ​លើក​ឡើង​បែប​នេះ​ក្ដី​  ក៏​សង្កេត​ឃើញ​អាជ្ញាធរ​ ឬ​បក្ស​កាន់​អំណាច​អះអាង​ថា​ គេ​បាន​អនុវត្ត​ការ​គ្រប់គ្រង​ជនជាតិ​វៀតណាម​មាន​ប្រសិទ្ធភាព​ ដោយ​បាន​ចាប់​ប​ញ្ចូ​ន​ជា​ច្រើន​ពាន់​នាក់​ត្រឡប់​ទៅ​ប្រទេស​ពួក​គេ​វិញ​។​ 

កាលពី​ថ្មីៗ​នេះ​ ក្រសួងមហាផ្ទៃ​បាន​ បញ្ចេញ​របាយការណ៍​ដោយ​អះអាង​ថា​ ពលរដ្ឋ​វៀតណាម​រស់នៅ​លើ​ទឹកដី​កម្ពុជា​ មាន​ជាង​តែ​ ១៦​ ម៉ឺន​នាក់​ប៉ុណ្ណោះ​។​ តែ​ក្រុមប្រឆាំង​មិន​គាំទ្រ​តួលេខ​នេះ​ទេ​ ដោយ​ពួក​គេ​អះ​ អាង​ថា​អាច​មាន​ជាង​ ១​ លាន​នាក់​៕​

Share

Image
Image
Image