en     km
en     km

លោក​ កឹ​ម​ សុខា​ និង​លោក​ នី​ ចរិយា​ ជជែក​គ្នា​អំពី​ស្ថានភាព​នយោបាយ​ និង​ នីតិវិធី​ច្បាប់​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តី​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទើបត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះ​រាជទាន​លើកលែងទោស​ នៅ​រសៀល​ថ្ងៃ​ទី​ ១៣​ ធ្នូ​ នេះ​ បាន​ដឹកនាំ​ថ្នាក់​មន្ត្រី​បក្ស​ទៅ​ជួប​សួរសុខទុក្ខ​អគ្គលេខាធិការ​រង​នៃ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ លោក​ នី​ ចរិយា​ នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​(PJ)​។​

លោក កឹម សុខា អោបលោក នី ចរិយា នៅគុក PJ ក្នុងជំនួបសួរសុខទុក្ខរបស់មន្រ្តីជាន់ខ្ពស់បក្សសង្រោះជាតិ។រូបភាពពីហ្វេសប៊ុក លោក កឹម សុខា
លោក កឹម សុខា អោបលោក នី ចរិយា នៅគុក PJ ក្នុងជំនួបសួរសុខទុក្ខរបស់មន្រ្តីជាន់ខ្ពស់បក្សសង្រោះជាតិ។រូបភាពពីហ្វេសប៊ុក លោក កឹម សុខា
នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្សប្រឆាំង​ ដែល​ត្រូវ​បាន​មើលឃើញ​ជា​សាធារណៈ​នៅ​រសៀល​ថ្ងៃ​ទី​១៣​ ធ្នូ​ នេះ​ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​នៅ​រសៀល​ថ្ងៃនេះ​ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ខ្ញុំ​ បាន​ទៅ​ជួប​សួរសុខទុក្ខ​ លោក​ នី​ ចរិយា​ ជា​អគ្គលេខាធិការ​រង​ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​(PJ)»​។​

​ចំណែក​លោក​ សំ​ សុ​គង់​ មេធាវី​ការពារ​ក្តី​លោក​ នី​ ចរិយា​ ដែល​មាន​វត្តមាន​ក្នុង​ជំនួប​សួរសុខទុក្ខ​ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ដែល​នោះ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​តាម​ខ្សែ​ទូរស័ព្ទ​ថា​ ក្នុង​ជំនួប​សួរសុខទុក្ខ​នោះ​លោក​ កឹ​ម​ សុខា​ និង​លោក​ នី​ ចរិយា​ បាន​ជជែក​ពិភាក្សា​គ្នា​ពី​ផ្លូវច្បាប់​ទាក់ទង​និង​រឿង​ក្តី​របស់​លោក​ នី​ ចរិយា​ ។​ លោក​ សំ​ សុ​គង់​ បន្ត​ថា​ លោក​ កឹ​ម​ សុខា​ ក៏​បាន​សួរនាំ​ពី​សុខទុក្ខ​ និង​បញ្ហា​សុខភាព​របស់​លោក​ នី​ ចរិយា​ ផង​ដែរ​។​ លោក​មេធាវី​រូប​នេះ​បន្ត​ថា​ លោក​ នី​ ចរិយា​ បាន​និយាយ​ទៅ​កាន់​លោក​ កឹ​ម​ សុខា​ ថា​ លោក​ចង់​មាន​សេរីភាព​ឆាប់ៗ​ ព្រោះ​លោក​កំពុង​មាន​បញ្ហា​សុខភាព​ និង​នឹក​ក្រុម​គ្រួសារ​ប្រពន្ធ​កូន​ ព្រមទាំង​ការងារ​ជា​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​។​

​សូម​ស្តាប់​ប្រសាសន៍​លោក​ សំ​ សុ​គង់​

ស្តាប់សំឡេង៖
 
 

ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិទៅសួរសុខទុក្ខលោក នី ចរិយា។រូបភាពពីហ្វេសប៊ុក លោក កឹម​ សុខា
ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិទៅសួរសុខទុក្ខលោក នី ចរិយា។រូបភាពពីហ្វេសប៊ុក លោក កឹម​ សុខា
សូម​រំលឹក​ថា​ លោក​ កឹ​ម​ សុខា​ ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះ​រាជទាន​លើកលែងទោស​ តាម​ការ​ស្នើ​របស់​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ គឺ​កាលពី​ថ្ងៃ​ម្សិលមិញ​ លោក​ក៏​បាន​ទៅ​សួរសុខទុក្ខ​មន្ត្រី​នៃ​សមាគម​អា​ដ​ហុ​ក​ ទាំង​បួន​ និង​សកម្មជន​ដី្ល​ផង​ដែរ​ នៅ​ពន្ធនាគារ​ព្រៃ​ស​។​ ក្នុង​ការ​សុខទុក្ខ​កាល ពី​ម្សិលមិញ​នោះ​លោក​ កឹ​ម​ សុខា​ បាន​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឱ្យ​ដំណោះស្រាយ​ឆាប់ៗ​នេះ​។

​មន្ត្រី​នៃ​សមាគម​អា​ដ​ហុ​កបួន​រូប​រួម​មាន​ លោក​ យី​ សុខ​សាន​ លោក​ ណៃ​ វ៉ង់​ដា​ លោក​ នី​ សុខា​ និង​អ្នកស្រី​ លឹ​ម​ មុន្នី​ ត្រូវ​បាន​តុលាការ​ចោទប្រ កាន់​ពី​បទ​សូកប៉ាន់​សាក្សី​ ចំណែក​លោក​ នី​ ចរិយា​ មន្ត្រី​ គ​.​ជ​.​ប​ ត្រូវ​ជាប់ចោទ​ពី​បទ​រួមគំនិត​សូកប៉ាន់​សាក្សី​ ក្នុង​សំណុំរឿង​ស្នេហា​លួចលាក់​ដែល​គេ​សង្ស័យ​ថា​ជា​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ជាមួយ​នារី​វ័យ​ម្នាក់​ជា​ជាងកាត់សក់​ក្នុង​ហាង​មួយ​នៅ​រាជធានី​ភ្នំពេញ​៕

Share

Image
Image
Image