en     km
en     km

​អ្នកជំនាញ​កសិកម្ម​ ៖​ កម្ពុជា​បរិភោគ​ពោត​បារាំង​ ៣​ តោន​ក្នុង​មួយ​ថ្ងៃ​តែ​ជាង​ ២​ តោន​នាំ​ចូល​ពី​វៀតណាម​(មានវីដេអូ)

Share

​ភ្នំពេញ​ ៖​ អ្នកជំនាញ​ផ្នែក​កសិកម្ម​មួយ​រូប​ ដែល​បច្ចុប្បន្ន​លោក​ជា​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​របស់​អង្គ ការ​សេ​ដាក​លោក​បណ្ឌិត​ យ៉ង់​ សាំង​កុមារ​ បាន​ធ្វើការ​អត្ថាធិប្បាយ​នៅ​ក្នុង​គ្លិ​ប​វី​ដេ​អូ​មួយ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អង្គការ​សេ​ដាក​ ដោយ​លោក​លើក​ឡើង​ថា​ បច្ចុប្បន្ន​តម្រូវការ​ទទួលទាន​បន្លែ​ អូ​ក្រា​ ឬ​ហៅ​ថា​ ពោត​បារាំង​ សម្រាប់​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​គឺ​មាន​ប្រមាណ​ ៣​ តោន​ក្នុង​មួយ​ថ្ងៃ​ ។​

លោក យ៉ង់ សាំងកុមារ កំពុងផ្តល់ឳវាទដល់កសិករពីការដាំដុះពោតបារាំង។រូបភាពពិហ្វេសប៊ុក សេដាក
លោក យ៉ង់ សាំងកុមារ កំពុងផ្តល់ឳវាទដល់កសិករពីការដាំដុះពោតបារាំង។រូបភាពពិហ្វេសប៊ុក សេដាក
តែ​យ៉ាងណា​ លោក​ យ៉ង់​ សាំង​កុមារ​ បញ្ជាក់​ថា​សម្រាប់​កម្ពុជា​ផ្គត់ផ្គង់​តម្រូវការ​ពោត​បារាំង​នេះ​ បាន​ប្រមាណ​តែ​មួយ​តោន​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ ហើយ​ចំនួន​ ជាង​ ២​ តោន​ទៀត​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​វៀតណាម​។​

​ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​លើ​ប្រភេទ​បន្លែ​ពោត​បារាំង​នេះ​ ក្រុម​កា​ងារ​របស់​លោក​បណ្ឌិត​ យ៉ង់​ សាំង​កុមារ​ កំពុង​ជំរុញ​ការ​ដាំ​ដុះ​បន្លែ​នេះ​ ដែល​សព្វថ្ងៃ​កំពុងធ្វើការ​ដាំ​ដុះ​នៅ​ស្រុក​ទឹកឈូ​ ខេត្តកំពត​ ដោយ​លោក​សង្ឃឹមថា​ នឹង​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បាន​នា​ពេល​ខាង​មុខ​។

នេះជាមុខម្ហូបធ្វើពីពោតបារាំង គឺពោតបារាំងបំពងម្សៅ និង ប្រហិតចៀនពោតបារាំង។រូបភាពពីហ្វេសប៊ុកសេដាក
នេះជាមុខម្ហូបធ្វើពីពោតបារាំង គឺពោតបារាំងបំពងម្សៅ និង ប្រហិតចៀនពោតបារាំង។រូបភាពពីហ្វេសប៊ុកសេដាក
លោក​ យ៉ង់​ សាំង​កុមារ​ បន្ត​ថា​ បន្លែ​អូ​ក្រា​ ឬ​ពោត​បារាំង​នេះ​ ជា​ប្រភេទ​បន្លែ​ដែល​មានគុណ​ប្រយោជន៍​សម្រាប់​សុខភាព​ ព្រោះ​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​បាន​ល្អ​ ពិសេស​គឺ​ជំនួយ​ដល់​ប្រព័ន្ធ​បញ្ចេញ​ចោល​ផង​ដែរ​។​

អតីត​ប្រធាន​អង្ក​ការ​សេ​ដាក​រូប​នេះ​បន្ថែម​ថា​ ប្រភេទ​បន្លែ​អូ​ក្រា​ ឬ​ ពោត​បារាំង​នេះ​ គឺ​ងាយស្រួល​ដាំ​ដុះ​ និង​ថែទាំ​។​ ដោយឡែក​បន្លែ​ពោត​បារាំង​ ក៏​អាច​យក​ធ្វើ​ជា​មុខម្ហូប​បាន​ច្រើន​ប្រភេទ​ផង​ដែរ​។​

សូម​ទស្សនា​ និង​ស្តាប់​ប្រសាសន៍​របស់​លោក​បណ្ឌិត​ យ៉ង់​ សាំង​កុមារ​ ដូច​តទៅ​៖

 

Share

Image
Image
Image