en     km
en     km

ប្រធានាធិបតី​ហ្វី​លី​ពី​ន​និង​កីឡាប្រដាល់​ល្បីឈ្មោះ​ពេញ​ពិភពលោកនឹង​មក​ដល់​កម្ពុជា​នៅ​រសៀល​ថ្ងៃនេះ​

Share

​ភ្នំពេញ​៖​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ Rodrigo​ Duterte​ និង​កីឡាប្រដាល់​ល្បីឈ្មោះ​ពេញ​ពិភពលោក​ លោក​ ម៉ែ​ន​នី​ ប៉ា​ គី​ អៅ​ នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​ ១៣​ ធ្នូ​ នេះ​  វេលា​ម៉ោង​ ៥៖៥០​ នាទី​ រសៀល​។​

សម្ដេច ហ៊ុន សែន រូបខាងឆ្វេង
លោក ឌូទើតេ ប្រធានាធិបតីហ្វីលីពីន
​បន្ថែម​ពី​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​ នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​វេលា​ម៉ោង​ ៩​ នឹង​ ៣០​នាទី​យប់​ នៅ​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៦​ ដើម្បី​បន្ដដំណើ​ឆ្ពោះទៅ​ប្រទេស​សិង្ហ​បុរី​ជា​បន្ដ​ទៀត​។​
លោក ឌូទើតេ ប្រធានាធិបតីហ្វីលីពីន
លោក ឌូទើតេ ប្រធានាធិបតីហ្វីលីពីន
​សូម​ជម្រាប​ថា​ លោក​  Rodrigo​ Duterte​ បាន​ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​ហ្វី​លី​ពី​ន​មិន​ទាន់​បាន​មួយ​ឆ្នាំ​នោះ​ទេ​ តែ​លោក​ហាក់​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អន្តរជាតិ​ជា​ច្រើន​ ពិសេស​លើ​ទំព័រ​ សារព័ត៌មាន​អន្តរជាតិ​ធំៗ​មួយ​ចំនួន​។​ អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ Duterte​ ទទួល​បានការ​កត់សំគាល់​នោះ​ គឺ​នយោបាយ​បោសសំអាត​គ្រឿងញៀន​របស់​លោក​ ដែល​បាន​សម្លាប់​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ប្រើប្រាស់​ និង​ជួញដូរ​គ្រឿងញៀន​ដែល​រហូត​មក​ទល់​ពេល​មាន​មនុស្ស​ដែល​ត្រូវ​បាន​សម្លាប់​គឺ​មាន​ប្រមាណ​ជា​ ៤​ ពាន់​នាក់​។​ យុទ្ធនាការ​បោសសំអាត​គ្រឿងញៀន​របស់​លោក​ Duterte​ ​កន្លង​មក​ទទួល​បាន​ទាំង​ការ​រិះគន់​ និង​ការ​កោតសរសើរ​ផង​ដែរ​។​ អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ និង​សហរដ្ឋអាមេរិក​ បាន​ថ្កោល ទោស​យ៉ាង​ខ្លាំង​ទៅ​លើ​យុទ្ធនាការ​នេះ​ ដោយ​ចោទ​ថា​ សកម្មភាព​សម្លាប់​ រង្គាល​លើ​អ្នក​ពាក់ព័ន្ធ​ក្នុង​គ្រឿងញៀន​នៅ​ហ្វី​លី​ពី​ន​ គឺ​បាន​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស​៕

Share

Image
Image
Image