en     km
en     km

សហភាព​អឺរ៉ុប​និង​ប្រទេស​គុយ​បា​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​ឡើង​វិញ​

Share

សហភាព​អឺរ៉ុប​និង​ប្រទេស​គុយ​បា​កាលពី​ថ្ងៃ​ច័ន្ទ​ទី​១២​ធ្នូ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ ដើម្បី​ភ្ជាប់​ទំនាក់​ទំនងជា​ធម្មតា​ឡើង​វិញ​ បន្ទាប់​ពី​ខកខាន​ជា​ច្រើន​ទស្ស​វត្ស​ ​ដោយសារ​តែ​សហភាព​អឺរ៉ុប​រិះគន់​លើ​ប្រទេស​កុមុយនីស្ដ​មួយ​នេះ​ ករណី​រំលោភសិទ្ធិ​មនុស្ស​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ Fidel​ Castro​ ។​
eu01
​គុយ​បា​ជា​ប្រទេស​តែ​មួយ​គត់​នៅ​ប្រទេស​អា​មេ​រិ​កឡា​ទី​ន​ ដែល​សហភាព​អឺរ៉ុប​ចាត់​ទុក​រដ្ឋ​កុមុយនីស្ដ​មួយ​នេះ​ ប្រើប្រាស់​អំណាច​របស់​រដ្ឋ​រំលោភសិទ្ធិ​សេរីភាព​ប្រជាជន​ខ្លួនឯង​។​ប៉ុន្ដែ​ ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ និង​គុយ​បា​ ធ្វើ​ឡើង​បន្ទាប់​ពី​ លោក​ Fidel​ Castro​ បាន​ទទួលមរណភាព​ ។​

​រដ្ឋមន្ដ្រី​ការ​បរទេស​គុយ​បា​ Bruno​ Rodriguez​ Parrilla​ បាន​និយាយ​ថា​ ការ​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​សហភាព​អឺរ៉ុប​ គឺជា​ អាទិភាព​មួយ​សម្រាប់​គុយ​បា​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​មានការ​រីក​ចំរើន​ ។​

​តាម​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ កិច្ចព្រមព្រៀង​នេះ​ចុះហត្ថលេខា​ដោយ​ រដ្ឋមន្ដ្រី​ការ​បរទេស​គុយ​បា​ Bruno​ Rodriguez​ Parrilla​ និង​រដ្ឋមន្ដ្រី​ការ​បរទេស​សហភាព​អឺរ៉ុប​ Federica​ Mogherini​ ដែល​តំណាង​ឱ្យ​សមាជិក​ ២៨​ ប្រទេស​៕​ប្រភព​:AFP

Share

Image
Image
Image